header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីមានករណីចោរ លួចហែកហ្វេសប៊ុក (Facebook) របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងចេតនារំខានដល់ការប្រកាសលទ្ធផលបោះឆ្នោតនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងសេចក្ដីសង្ឃឹមថា ឧក្រិដ្ឋជនរូបនេះ នឹងត្រូវបានផ្តន្ទាទោស ដោយពិភពលោក ព្រោះជាករណីជាឧក្រិដ្ឋកម្មបច្ចេកវិទ្យា ខណៈអ្នកលួចហែកហ្វេសប៊ុកនោះ សម្ដេច ក៏មិនបានលើកឡើង ចំឈ្មោះទេ ប៉ុន្ដែក្នុងន័យនេះ គឺសំដៅទៅប្រឆាំង នៅក្រៅប្រទេស។

កាលពីថ្ងៃទី១០ ខែសីហា មានករណីចោរលួចហែកហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន យកទៅសរសេរថា ដើម្បីលើកតម្កើន លទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា គណបក្សប្រជាជនកម្ពុជា និងចែករំលែក៤អាសនៈ ទៅគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) ២អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច២អាសនៈ ផងដែរ។
ក្នុងពិធី ជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ ខណ្ឌសែនសុខ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ធ្វើអីមិនកើតមកលួច ហ្វេសប៊ុករបស់ ហ៊ុន សែន នេះពិតជាអាក្រក់ជូរជាតិ ដែលខ្ញុំសង្ឃឹមថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះនឹងត្រូវបានផ្តន្ទាទោសដោយពិភពលោក”។

សម្ដេចបន្ដថា កាលពីមុនក្រុមនេះ ក៏បានចូលលួចផេកហ្វេសប៊ុករបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដែរ ។សម្ដេចថា ដូច្នេះក្រុមនេះ ក៏លួចហែកហ្វេសប៊ុក របស់សម្ដេចដែរ ហើយក៏បានលុបរូបភាព និងវីដេអូជាច្រើន ដែលសម្ដេចបានផុសកន្លងមក។

សម្ដេចបន្ថែមថា បញ្ហាទាំងនេះ គឺជាឧក្រិដ្ឋកម្ម ដូច្នេះសម្ដេច ក៏បានទុកលទ្ធភាពឲ្យប៉ូលីស អាំងទែប៉ូ ដើម្បីធ្វើការងារទាំងនេះផងដែរ។ សម្ដេច ផ្ដាំផ្ញើទៅអ្នកហែកហ្វេសប៊ុកថា អ្នកមិន ត្រូវភ្លិចថា កុំឃើញទឹកស្ងប់ ថានៅក្នុងគ្មានត្រីឲ្យសោះ។ ក៏ប៉ុន្ដែធ្វើអីសម្ដេចមិនបាន ពួកក្រុម ទាំងនេះ ក៏បានចេញមុខមកថា “យើងបង្កើតបញ្ហាខ្លួនឯង”។

សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លើយតបវិញថា ចោលម្សៀត អ្នកទៅបង្កើតហ្វេសប៊ុករបស់ នាយករដ្ឋមន្ដ្រី ឲ្យមានរឿង។ សម្ដេចថា រឿងទាំងនេះ ប្រជាពលរដ្ឋងាយយល់ណាស់ អ្នកលួចហែកហ្វេសប៊ុករបស់សម្ដេច។ អ្នកលួចហែកចង់ឲ្យក្រឡាប់ចាក់នៃការប្រកាសលទ្ធផល បោះឆ្នោត តាមរយៈហ្វេសប៊ុកសម្ដេចថា គណបក្សប្រជាជនកម្ពុជា និងចែករំលែក ៤អាសនៈ ទៅ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) ២អាសនៈ និងគណបក្សហ្វ៊ុនស៊ិចប៉ិច២ អាសនៈ ដូច្នេះបញ្ហាទាំងនេះ ពលរដ្ឋដឹងថា អ្នកណាធ្វើហើយ គឺក្រុមប្រឆាំងនៅ ក្រៅប្រទេស។

សម្ដេច លើកឡើងទៀតថា អ្នកលួចហែកក៏សរសេរទៀថា ថ្លែងអំណរអគុណពលរដ្ឋ ដែលបានចុច Like ឲ្យហ្វេសប៊ុក សម្ដេច ជាពិសេសថ្លែងអំណរអគុណ ចំពោះប្រជាជនហ្វីលីពីន, ឥណ្ឌា,ឥណ្ឌូណេស៊ី ។ ដូច្នេះបញ្ហាទាំងនឹង អ្នកធ្វើ គឺជាអ្នកប្ដឹងសម្ដេចទៅក្រុមហ៊ុន ហ្វេសប៊ុក (លោក សម រង្ស៊ី) រហូតដល់ក្រុមហ៊ុនហ្វេសប៊ុក បានស្ដីឲ្យវិញ។

សម្ដេច អះអាងថា ពលរដ្ឋរាប់លាននាក់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ពួកគេមិន ហែកហ្វេសប៊ុករបស់សម្ដេចឡើយ។ សម្ដេចថា ភ្លើអីក៏ភ្លើម៉េស មកធ្វើរឿងបែបនេះ ដូច្នេះក្រយ៉ៅរបស់ពួកវាចេះតែធ្វើរបៀបនឹង (លួចហែកហ្វេកប៊ុក) ដូច្នេះក្រុមពួកអ្នកឯង ត្រូវចាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post