Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ក្រុមជនជាតិចិន ប្រមាណជិត៣០នាក់ ត្រូវប៉ូលិសខេត្តព្រះសីហនុ បង្រ្កាបដោយបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បី បាញ់បំបែកហ្វូង បន្ទាប់ពីពួកគេបានវាយតប់គ្នា និងតដៃចំពោះការអន្តរាគមន៍របស់សមត្ថកិច្ច កាលពីកណ្តាលរាត្រី ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផែទូក សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមមន្រ្តីនគរបាល ប្រាប់ឲ្យដឹងថា មូលហេតុដែលសមត្ថកិច្ច ឈានដល់ការបាញ់បំបែកហ្វូង គឺដោយសារក្រុងជនជាតិចិនទាំងនោះ បានបង្កជម្លោះ និងវាយតប់គ្នាយ៉ាងអនាធិបតេយ្យ រហូតធ្វើឲ្យមានអ្នករបួសសមត្ថកិច្ចម្នាក់ ខណៈចុះអន្តរាគមន៍ បន្ទាប់មក សមត្ថកិច្ច ក៏បានហៅកម្លាំងមកបន្ថែម ដើម្បីមកជួយអន្តរាគមន៍ និងបំបែកហ្វូង ប៉ុន្តែមិនបានឃាត់ខ្លួននោះឡើយ។

សមត្ថកិច្ចបញ្ជាក់ថា ការមិនឃាត់ខ្លួនជនជាតិទាំងនេះ ដោយសារតែសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវឲ្យបានជាក់លាក់សិន។ ណាមួយករណីនេះ គឺជាជម្លោះរវាងចិន និងចិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor