header ads

Sponsor

ពិសី

រតនគិរីៈ ប្តីប្រពន្ធមួយគូមានជម្លោះក្នុងគ្រួសារ ឈានដល់ប្រើអំពើហិង្សាដោយចេតនា ប្តីខឹងប្រពន្ធដាស់ពីដេក គប់កាំបិតប្រពន្ធខុស ប្រពន្ធគប់វិញ ចំកែងជើងខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិតាបូក ឃំុតាវែងលើ ស្រុតាវែង ខេត្តរតនគិរី ។

នគរបាលស្រុកតាវែងបានឲ្យដឹងថា ប្តីឈ្មោះ កោះ រោះ អាយុ៣៥ឆ្នាំ បានរងរបួសធ្ងន់ ត្រង់កែងជើងខាងឆ្វេង មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ ប្រពន្ធបានដាស់ប្តីកំពុងដេកឲ្យក្រោកឡើងទៅទិញម្ហូប ខណ:នោះប្តីបានខឹងប្រពន្ធដែលដាស់ខ្លួនកំពុងតែដេកស្រួលផងនោះក៏មួរម៉ៅទាញយកកាំបិតគប់ប្រពន្ធខុស ប្រពន្ធគប់វិញចំកែងជើងហូរឈាមស្រោច ទៅមន្ទីរពេទ្យព្យាបាលដោយខ្លួនឯង។ រីឯប្រពន្ធមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ក្រោយមកប្តីបានសម្របសម្រួលបញ្ចប់រឿងដោយសារប្តីដឹងខ្លួនឯងខុសហើយសមត្ថកិច្ចត្រឡប់ទៅកន្លែងវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post