header ads

Sponsor

vivo

បន្ទាប់ពីក្រុមហ៊ុន VIVO បានផុសលើផេកផ្លូវការរបស់ខ្លួនរូបភាពចំនួនមួយសន្លឹកដែលបានឲ្យអតិថិជនរបស់ខ្លួនចូលរួមទស្សន៍ទាយថានរណាជាតារាតំណាងថ្មីរបស់ក្រុមហ៊ុន VIVO រួចមកហើយនោះ យើងឃើញថាមានអតិថិជនជាច្រើនបានចូលរួមទស្សន៍ទាយនិងធ្វើការShare លើរូបភាពមួយសន្លឹកនេះ។

    ផ្អែកទៅលើផេកផ្លូវការរបស់ក្រុមហ៊ុន VIVO នៅថ្ងៃនេះបានបង្ហោះនៅរូបភាពបង្ហាញអំពីវត្តមានរបស់តារាតំណាងថ្មីបន្ថែមទាំងពីររូបទៀតនោះគឺ កញ្ញា សុខ ពិសី និង កញ្ញា ឡូរ៉ា ម៉ម។ វាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់នៅវត្តមានរបស់តារាស្រីទាំងពីរដួងនេះ ដែលពួកគាត់ទាំងពីរគឺជាតារាកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

 ជាក់ស្តែង កញ្ញា សុខ ពិសីគឺជាតារាស្រីមួយរូបដែលទទួលបានភាពល្បីល្បាញជាច្រើនឆ្នាំណាស់មកហើយ គាត់ត្រូវបានអ្នកគាំទ្រស្រលាញ់ចូលចិត្តជាច្រើននូវបទចម្រៀងរបស់កញ្ញាផ្ទាល់ ក៏ដូចជារូបសម្រស់ស្រស់ស្អាតរបស់គាត់។ ពិសេសទៅទៀតពេលណាកញ្ញាទៅConcertតាមខេត្តម្តងៗនោះគឺមានអ្នកមកទស្សនានិងគាំទ្រទៅលើរូបគាត់យ៉ាងខ្លាំងផងដែរ ហើយក្នុងនោះភាគច្រើនជាយុវវ័យក្មេងៗតែម្តង។ ងាកមកកញ្ញា ឡូរ៉ា ម៉ម វិញដែលចេះលេងផ្នែកហ្គីតាយ៉ាងស្ទាត់ជំនាញ និងជាតារាចម្រៀងOriginal Song កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើនទៅលើការបទចម្រៀងក៏ដូចជាMVថ្មីៗរបស់គាត់ផងដែរ។

 កញ្ញា ឡូរ៉ា ម៉ម គាត់បានចេញបទចម្រៀងជំនាន់មុនដូចជាបទ ស្វារាំមាំឃីស រាំមិនឆ្អែតទេ ដែលសុទ្ធសឹងតែជាបទដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ ដូចនេះយើងឃើញថាក្រុមហ៊ុន VIVO  ពេលនេះគឺមានតារាតំណាងបីរូបសុទ្ធតែជាតារាល្បីល្បាញដូចជា លោក ព្រាប សុវត្ថិ កញ្ញ សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម ដែលគេនឹងជឿជាក់ថាពួកគាត់អាចជំរុញទៅលើBrandingក៏ដូចជាការលក់របស់ខ្លួនឲ្យកាន់តែខ្លាំងជាងនេះទៅទៀត។ ដោយឡែកតាមរយះពត៌មានមិនផ្លូវការមួយបានឲ្យដឹងថាក្រុមហ៊ុន VIVO  នឹងយកនូវម៉ូដែលថ្មីរបស់ខ្លួនមកកាន់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះដែលមានបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់មិនខុសពីរៀមច្បងរបស់វាX21នោះទេ។

    បើយើងមើលលើទីផ្សារបច្ចុប្បន្នដែលទីផ្សារទូរស័ព្ទកំពុងឡើងខ្លាំង ក៏ដូចជាក្រុមហ៊ុនទូរស័ព្ទផ្សេងៗចេញនូវម៉ូដែលថ្មីៗជាបន្តបន្ទាប់នោះ ក្រុមហ៊ុនVIVO អាចនឹងមិនខុសពីក្រុមហ៊ុនផ្សេងឡើយ ពីព្រោះពេលនេះក្រុមហ៊ុនVIVO បានជ្រើសតារាតំណាងថ្មីបន្ថែមដើម្បីអាចជួយជំរុញវិសាលភាពនិងការលក់ម៉ូដែលថ្មីរបស់ខ្លួន។ ដូចនេះយើងនឹងរង់ចាំមើលទាំងអស់គ្នាថាម៉ូដែលមួយណាជាម៉ដែលថ្មីរបស់ខ្លួន?
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post