header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មុនឈានជើងប្រឡុកក្នុងការរកស៊ី អ្នកគួរតែស្វែងយល់នូវគន្លឹះសំខាន់ៗដែលនាំអោយការធ្វើជំនួញ នោះទៅកាន់ភាពជោគជ័យ ពិសេសបញ្ហានិងហនិភ័យដែលនាំទៅរកបរាជ័យ។ ពំនោលមួយបានលើកឡើងថា មាន១០០០មូលហេតុដែលធ្វើឲ្យអាជីវកម្មអ្នកក្ស័យធន ហើយមានតែ១ឬ២មូលហេតុប៉ុណ្ណោះដែលធ្វើឲ្យអ្នកជោគជ័យ។

ប៉ុន្តែអ្នកដែលពុំធ្លាប់រកស៊ីពីមុនមក ច្រើនតែមើលរំលងចំណុចពិបាក ហើយមានសុទិដ្ឋិនិយមខ្លាំងពេកលើគំនិតអាជីវកម្ម របស់ខ្លួន ដែលអាចបណ្តាលឲ្យពួកគេផុងខ្លួនក្នុងដំណើរលើវិថីជំនួញ។ សន្និសីទរៀនធ្វើជំនួញ ក្រោមប្រធានបទ “ត្រៀមសម្រាប់ដំណើរដ៏វែងឆ្ងាយ” ដោយមានការចូលរួមពីម្ចាស់អាជីវកម្ម និងសហគ្រិនដែលមកពីវិស័យផ្សេងៗ នឹងជជែកអំពីវិធីសាស្រ្តសំខាន់ៗក្នុងការចាប់ផ្ដើម កាត់បន្ថយហនិភ័យ និងឈរជើងក្នុងបរិបទនៃការប្រកួតប្រជែង នៅថ្ងៃទី២៣ កញ្ញាខាងមុខនេះ។

នេះជាលើកទី៣ ដែលក្រុមហ៊ុនអនុស្សារៀបចំសន្និសីទ “រៀនធ្វើជំនួញ” នេះឡើង ក្នុងគោលដៅជំរុញសហគ្រិនភាពរបស់យុវជនកម្ពុជា ជាពិសេសបង្កើនការរៀបចំខ្លួនទាំងស្មារតី ចំណេះដឹង និង ការប្រុងប្រយ័ត្ន តាមរយៈការចែករំលែកនូវបទពិសោធន៍ជាក់ស្តែងរបស់សហគ្រិន មេរៀនដែលបានឆ្លងកាត់ ទស្សនៈវិស័យទាក់ទងនឹងការរកស៊ី និង ចក្ខុវិស័យអំពីបរិបទសង្គមទៅថ្ងៃអនាគត។ ក្នុងនោះ អ្នកចូលរួមដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម និងអ្នកជំនួញថ្មីៗ អាចចូលរួមស្ដាប់ពីការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូលដើម្បីស្វែងយល់ពីចំណុចសំខាន់ៗក្នុងការចាប់ផ្ដើម ការគ្រប់គ្រង ការពង្រឹង និងការទប់ទល់នឹងការប្រកួតប្រជែង ដែលចេញពីវិធីសាស្រ្តផ្ទាល់ដែលសហគ្រិនធ្លាប់បានអនុវត្តក្នុងជំនួញរបស់ពួកគាត់​។ ប្រធានបទសំខាន់ៗនៃកិច្ចពិភាក្សាមានដូចជា៖

1. របៀបចាប់ផ្ដើមអាជីវកម្មដោយហនិភ័យទាប

2. យុទ្ធសាស្រ្ដក្នុងការបន្ថយចំណាយផ្សេងៗ

3. ប្រភេទបញ្ហាទូទៅនៅក្នុងការធ្វើជំនួញ

4. ការទប់ទល់ការចម្លង និងដៃគូប្រកួតប្រជែង

5. បទពិសោធន៍ល្វីងនៅពីក្រោយការរកស៊ី វិស័យអាជីវកម្មទាំង៦ផ្សេងគ្នារបស់សហគ្រិន៦រូប ដែលនឹងយកមកចែករំលែកនោះ មានដូចជា៖

- លោកស្រី ឌីផន ភិរម្យ ស្ថាបនិកនិងនាយកគ្រប់គ្រង សេវាថែទាំសុខភាពចលត័ ម៉ាច់ (ផ្នែកសុខាភិបាល)

- លោក ថៃ វ៉ាន់ថា ស្ថាបនិកនិងនាយកគ្រប់គ្រង @homePhotography និង INSPIRED.Cambodia (ផ្នែកថតរូប និង វីដេអូ)

- លោក លី សែនសេរី នាយកក្រុមហ៊ុន Senserey Group (ផ្នែកសំណង់ស៊ីវិល និងស្ថាបត្យកម្ម)

- លោក អ៊ឹម ច័ន្ទក្រស្នា នាយកសាលាចំណេះទូទៅ អរុណរះអន្ដរជាតិ (ផ្នែកអប់រំ)

- លោក សៅ ផលរាសីហ៍ ស្ថាបនិកនិងនាយកគ្រប់គ្រងក្រុមហ៊ុន Kouprey Creative Solutions (ផ្នែក ឌីជីថលឌីហ្សាញ)

- លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា (ផ្នែករៀបចំព្រឹត្តិការណ៍) ទន្ទឹមនឹងនោះ លោកអ្នកក៏អាចមានឱកាសសួរសំណួរទាក់ទងនឹងបញ្ហានៅក្នុងជំនួញបច្ចុប្បន្នរបស់លោកអ្នក ឬយុទ្ធសាស្ត្រផ្សេងៗក្នុងការចាប់ផ្តើមជំនួញទៅកាន់វាគ្មិនដោយផ្ទាល់។

សំបុត្រចូលរួមមានតម្លៃត្រឹម ៧ដុល្លារ តែប៉ុណ្ណោះជាមួយនឹងការទិញចាប់ពី២សំបុត្រឡើងទៅ នឹងទទួលបានការថែមជូន Berocca ចំនួន១ប្រអប់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ កញ្ញា ២០១៨។ សំបុត្រចូលរួមតម្លៃ ៩ដុល្លារ ក្នុងថ្ងៃទី២៣ កញ្ញា ២០១៨។ គួរបញ្ជាក់ផងដែរថា សន្និសីទ “រៀនធ្វើជំនួញ” លើកទី៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ កញ្ញា ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា- កូរ៉េ (CKCC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ និង សហការឧបត្ថម្ភដោយ Berocca។ ព័ត៌មានបន្ថែមអាចទទួលបានតាមហ្វេសប៊ុក Anussa Events ឬ ទូរស័ព្ទលេខ 012 230 140៕ https://www.facebook.com/events/2189219597815985/

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post