header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

យោងតាមគណនីហ្វេសបុករបស់ ជាជាងចម្លាក់ចិត្តធម៌ គឺ លោក សៀ កាម៉ង់ដង់ បានបង្ហោះវីដេអូ និងសារផ្តល់ដំណឹងអំពីរូបសំណាករបស់វេជ្ជបណ្ឌិតលោក Beat Richner គឺជិតរួចរាល់ហើយ ក្នុងនោះលោកបានបង្ហាញអារម្មណ៍រំភើបថា: ញុំធ្វេីបានជោគជយ័ហេីយ អរគុណមិត្តជាទីស្រលាញ់ដែលផ្តល់កម្លាំងចិត្តអោយខ្ញុំ។

គួរបញ្ជាក់ថា ក្រោមមានការផ្តួចផ្តើមគំណិតរបស់ លោក តាន់ គឹមសួរ និងលោកអាចារ្យធំ ជុំុំវិញការកសាងរូបសំណាករបស់វេជ្ជបណ្ឌិតលោក Beat Richner  ជាងចម្លាក់ចិត្តធម៌ គឺ លោក សៀ កាម៉ង់ដង់ បានចេញមុខទទួលយកការធ្វើរូបសំណាក់នេះដោយមិនគិតថ្លៃឡើយ ដើម្បីបង្ហាញការដឹងគុណដ៏ធំធេងរបស់ លោក Beat Richner ដែលបានទទួលមរណៈកាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈពិតជាសោកសៅ និងរន្ធត់ជាខ្លាំង ដោយសារតែ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែមួយជីវិត ដើម្បីជួយដល់ជីវិតក្មេងៗនៅក្នុងប្រទេសកម្ពុជា ហើយលោកក៏ជា អ្នកបង្កើត និងជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post