header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលនៃ​មន្ទីរប្រឆាំងគ្រឿនញឿន(ក៩) បានឃាត់ខ្លួនបុរស​ជនជាតិឡាវម្នាក់ និងជនជាតិខ្មែរម្នាក់ ដកហូតថាំញៀន២កញ្ចប់ធំ ទម្ងន់​ជិត​​២គីឡូក្រាម​។

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ ធ្វើឡើងកាលពី​វេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ផ្ទះសំណាក់មួយកន្លែង ស្ថិត​ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង័្សយទាំពីរនាក់នោះ បុរសជនជាតិខ្មែរ ឈ្មោះ ឡៅ សុគន្ធា អាយុ៤០ឆ្នាំ មុខរបរកសិករ ស្នាក់នៅខែត្តស្ទឹងត្រែង ។ ចំណែកម្នាក់ទៀត ជាជនជាតិឡាវ មិនត្រូវបាន​ស្គាល់ឈ្មោះ ទីលំនៅមិនពិតប្រាកដ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យ​ដឹងថា មុនដំបូង សមត្ថកិច្ចបាន​ឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ រួចហើយក៏​នាំទៅចង្អុល ហើយក៏ឈានដល់ាការ​ឃាត់ខ្លួនបានម្នាក់ទៀត ជាជនជាតិឡាវ រួមទាំងថ្នាំញៀនចំននួ២កញ្ចប់ធំ ទម្ងន់​ប្រហែល២គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ រួមនឹងថ្នាំញៀន​ ត្រូវបាន​សមត្ថកិច្ចកសាងសំ​ណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនី​តិវិធីតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post