header ads

Sponsor

រិទ្ធី

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានចូលរួមទិវាសម្អាតពិភពលោក ជាលើកទី១ សម្រាប់ការប្រារពនៅប្រទេសកម្ពុជា។ ក្នុងទិវាសម្អាតពិភពលោកនេះ ដោយមានការសហការរវាងក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រសួងព័ត៌មាន សាលារាជធានីភ្នំពេញ​ និងដៃគូនានាដូចជា អង្គការ GoGreen អង្គការ Tet’t Do It ដែលបានរៀបចំគ្រប់ទីកន្លែងនៅគ្រប់រាជធានី-ខេត្ត។ យោងតាមក្រសួងបរិស្ថាន។

ដោយឡែកនៅរាជធានីភ្នំពេញ គឺបានប្រារព ធ្វើឡើងនៅមុខទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ស្ថានទូត យុវជន និងមហាជន និងអង្គការដៃគូ ប្រមាណជាង១០០០នាក់។

ឯកឧត្ត អ៊ាង សុផល្លែត បានលើកឡើងថា យើងរួមគ្នា ទទួលខុសត្រូវនូវអ្វីដែលយើងបានធ្វើ គឺសំរាមដែលយើងបានបោះចោលដោយមិនបានយកចិត្តទុកដាក់ បានត្រឹមត្រូវនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងទាំងងស់គ្នា ដើម្បីផ្សារភ្ជាប់មនុស្ស និងបរិស្ថាន ធ្វើយ៉ាងណាឱ្យពិភពលោកគ្មានសំរាម និងលើកទឹកចិត្តឱ្យប្រជាជនចូលរួមក្នុងការគ្រប់គ្រងសំរាមក្នុង ប្រទេសយើង និងកែប្រែបរិស្ថានពិភពលោកក្លាយជាទីមនោរម្យ សំរាប់ការរស់នៅរបស់យើងទាំងអស់គ្នា។

តាមរយៈ ទិវានេះ គឺជាចលករយ៉ាងសំខាន់ ដើម្បីបំផុសចលនាមហាជន វិស័យឯកជន ចូលរួមកាន់តែច្រើននៅក្នុងកិច្ចគាំពារបរិស្ថាន ដោយចាប់ផ្តើមពីយើងទាំងគ្នា ក៏ដូចជាការបង្កើនការយល់ដឹង ជំរុញការទទួលខុសត្រូវលើវិស័យបរិស្ថានដល់ប្រជាជនគ្រប់រូប ដើម្បីទីក្រុង និងពិភពលោកគ្មានសំរាម និងថង់ប្លាស្ទិក។

ក្រសួងបរិស្ថានគូសបញ្ចាក់ថា ការប្រារពទិវាសម្អាតពិភពលោក ថ្ងៃនេះ គឺបានបែកចែកកន្លែងសម្អាតសំរាម ចំនួន១២ គោលដៅ ទៅតាមអ្នកស្ម័គ្រចិត្តចូលរួម និងទិសដៅដែលបានកំណត់ តាមរយៈសកម្មភាពទាំងនេះ គឺចង់បង្ហាញជូនដល់អ្នកចូលរួមស្ម័គ្រចិត្ត និងមហាជនទាំងអស់ ពីព្រោះថាបញ្ហាបរិស្ថាន មិនមែនជាបញ្ហា របស់យើងតែម្នាក់ទេ គឺជារបស់យើងទាំងអស់គ្នា និងគ្រប់មជ្ឈដ្ឋានទាំងអស់ធ្វើយ៉ាងណាដើម្បីទីក្រុង របស់យើងស្រស់ស្អាត និងគ្មានសំរាម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post