header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ខណៈនេះ ពោលគឺនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្រ្តីគយសាខាខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ បើកប្រតិបត្តិការ ត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញជាង​១០កន្លែង នៅក្នុងក្រុងសិរីសោភ័ណ្ឌ ដែលសង្ស័យថា បាននាំចូលទំនិញ មិនបានបង់ពន្ធត្រឹមត្រូវតាមច្បាប់។ ហើយឃ្លាំងទាំងអស់នោះ មានដូចជាឃ្លាំងស្តុកសម្បករថយន្ត គ្រឿងបន្លាស់រថយន្ត និងស្តុក​ទំនិញផ្សេងៗ....។

ប្រតិបត្តិការចុះត្រួតពិនិត្យឃ្លាំងស្ដុកទំនិញជាង១០ទីតាំង ដែលសង្ស័យថា មិនបានបង់ពន្ធខាងលើនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក​ តែង សម័យ​ ព្រះរាជអាជ្ញារង​អមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post