header ads

Sponsor

oppo

ត្រឹមរយៈពេលមិនដល់មួយសប្ដាហ៍ផង OPPO F9 ទទួលបានការកម្ម៉ង់ទុកជាមុន(Pre-order)រាប់ពាន់គ្រឿង មុនពេលលេចវត្តមានក្នុងប្រទេសកម្ពុជា។ OPPO F9 នឹងបើកជូនអតិថិជនបញ្ជាទិញទុកជាមុនជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី៥  ខែកញ្ញានេះ ហើយនៅថ្ងៃទី៦ខែកញ្ញាគឺអតិថិជនអាចមកទទួលយកទូរស័ព្ទដែលខ្លួនកម៉្មង់បាន។ ប៉ុន្តែក្នុងចំណោមមនុស្សរាប់ពាន់នាក់ទាំងអស់នេះ មានអតិថិជនតែ ៩ នាក់មានឱកាសបានប្រើ OPPO F9 មុនថ្ងៃកំណត់ ហើយថែមទាំងមានតារាចម្រៀងល្បីប្រចាំកម្ពុជាយកទៅឲ្យដល់ផ្ទាល់ដៃផ្ទាល់ថែមទៀតផង។

ជាការបង្កើតភាពភ្ញាក់ផ្អើល និងថ្លែងអំណរគុណដល់អតិថិជន OPPO បានចាប់ដៃគ្នាជាមួយកំពូលតារាចម្រៀង ពេជ្រ សោភា លោក STEP និងកញ្ញា រ៉េត ស៊ូហ្សាណា ធ្វើដំណើរទៅកាន់អតិថិជន ៩ រូប តាមបណ្ដាខេត្តផ្សេងៗពីគ្នា ដោយយក OPPO F9 ជូនដល់ទីកន្លែងមុនការកំណត់ ព្រមទាំងអមជាមួយ វត្ថុអនុស្សាវរីយជាច្រើនទៀតផងដែរ។ 
ជាលទ្ធផលនៃការចាប់ឆ្នោតផ្សងសំណាងដល់អតិថិជនដែលបានគាំទ្រ និងបញ្ជាទិញ OPPO F9 កំពូលតារាចម្រៀង ពេជ្រ សោភា ទទួលបានអតិថិជន ៣ នាក់ មានពីរនាក់នៅក្រុងភ្នំពេញ និង ម្នាក់ទៀតនៅខេត្តកណ្ដាល ចំណែកឯតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា នាំយក OPPO F9 ៣ គ្រឿងទៅកាន់ខេត្តកំពង់ចាម ខណៈដែលលោក STEP ធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងក្រុងប៉ោយប៉ែត។

F9 មកដល់ស្រុកខ្មែរជាមួយ ២ពណ៌ គឺ ក្រហម (Sunrise Red) និងខៀវ (Twilight Blue) ដែលមានតម្លៃ ត្រឹមតែ៣៣៩ដុល្លា។ ចំណុចរសើបនៃម៉ូឌែលថ្មីគឺ ប្លែកត្រង់ការរចនាអេក្រង់បែប Water Drop Screen រាងតំណក់ទឹក ស្នាមឆកតូចជាងមុន លាយឡំការបំពាក់កាមេរ៉ាភ្លោះខ្នងក្រោយ និងបំពាក់មុខងារសាកថ្មរហ័សVOOCពុំធ្លាប់មានលើត្រកូល F នៃក្រុមហ៊ុន OPPO  វាប្រើប្រាស់បន្ទះ Chip MTK P60, GPU Mali G72, CPU 8+2(AI)-Core, RAM 6GBនិង ROM 64GB។

វត្តមានថ្មីរបស់ F9 បានធ្វើឲ្យផ្ទៃនៃអេក្រង់កាន់តែធំជាងមុន  វាបាននូវបំពាក់អេក្រង់ ៦,៣ អ៊ីញ កម្រិត FHD+ ស្ថិតនៅមាត្រដ្ឋាន ១៩.៥:៩ ធៀបនឹង F7 មាន ១៩:៩។ ចំណែកឯខ្នងក្រោយរចនាស្ទាយបែប Gradient ដែលពេលត្រូវពន្លឺវានឹងចេញនូវក្រឡាដូចពេជ្រពិតជាមានភាពស្រស់ស្អាតមែនទែន។
ដូចនេះ ប្រសិនបើលោកអ្នកកំពុងតែស្វែងរកទូរសព្ទកំរិតថវិកាដើម្បីប្រើប្រាស់ អាចរកជាវបាននូវម៉ូដែលOPPO F9ដែលកំពុងតែទទួលការកម្ម៉ង់ទិញទុកមុនរហូតដល់ថ្ងៃទី៥ខែកញ្ញា ឬក៏ទៅទិញយកប្រើតែម្តងនៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៨នេះតទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post