header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរ តែងតាំង ស្នងការរងនគរបាល និងអធិការនគរបាលខណ្ឌ សរុប៨រូប ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាស របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ទី១- លោក សេង​ សុគន្ធ ​ពីស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ទៅជាស្នងការរង, ទី២- លោក ហួត ចាន់យ៉ារ៉ាន់ ពីអធិការនគរបាលខណ្ឌដូនពេញ ទៅជាស្នងការរង, ទី៣- លោក ហ៊ុន សុធី ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស, ទី៤- លោក ស៊ឹម វុទ្ធី ពីស្នងការរងទទួលផែនសន្តិសុខ ទៅជាអនុប្រធាននាយកដ្ឋានប្រឆាំងភរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន, ទី៥- លោក ប៊ុន សុសិក្ខា ពីអនុប្រធាននាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទៅជាស្នងការរងទទួលផែនសន្តិសុខ, ទី៦- លោក ទៀង ច័ន្ទខន្តិសារ ពីអធិការនគរបាលខណ្ឌឬស្សីកែវ ទៅជាអធិការនគរបាលខណ្ឌដូនពេញ, ទី៧- លោក គល់ យី ពីអធិការរងនគរបាលខណ្ឌដូនពេញ ទៅជាអធិការនគរបាលខណ្ឌឬស្សីកែវ, ទី៨- លោក សុខ ហេង ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌទួលគោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post