header ads

Sponsor

រិទ្ធី

ខេត្ត​ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២​២​ ខែកញ្ញា​ ឆ្នាំ​២០១​៨ ​នេះ​ គណៈស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ជួន ណារិន បាន​សួរ​សុខទុក្ខ និងនាំ​យក​រទេះ​សម្រាប់​ជន​ពិការ​ អង្ក​រ​ មី​ ទៅជួយ​ឧបត្ថម្ភ​ ​ ជនពិការ ​ចាស់​ជរា​ និង​អ្នក​ជំងឺ​ ក្នុង​សង្កាត់​លេខ​៣។ ក្នុងនោះរទេះ​សម្រាប់​ជន​ពិការ​ ចំនួន​៣ថែមទៀត អង្ករ​១៨ការ៉ុង មី​១៨កេស និង​ថវិការ​មួយ​ចំនួន​ សម្រាប់ចាស់​ជរា​ និង​អ្នក​ជំងឺ​ចំនួន​១​៨​នាក់។​

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា៖ ក្នុងនាម ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ យើងជានគរបាលជាតិ គឺជាកូនជាចៅរបស់ប្រជាពលរដ្ឋ យើងមិនត្រូវឲ្យពួកគាត់ រត់មករកយើងទេគឺ យើងរត់ទៅរកពួកគាត់។

ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ បានបញ្ជាក់ថា៖ ទោះជា​មមាញឹកក្នុងភារកិច្ច​ការពារ ​ថែរក្សា​សន្តិសុខ​        សណ្តាប់​ធ្នាប់​សង្គម​ យ៉ាងណា​ក្តី​ ក៏យើងត្រូវចុះធ្វើ​កិច្ច​ការ​មនុស្ស​ធម៌ដែរ។

ជាមួយគ្នានោះដែរ ​នារី​ពេទ្យ​នគរបាល​ ​ក៏បាន​នាំ​យក​ថ្នាំ​ពេទ្យ​៧មុខ​ ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជំងឺ​ ដូច​ជា       ជំងឺ​ផ្តាសាយ​ ក្តៅ​ខ្លួន​ រាគរូស​ និង​លើស​ឈាម​ ដើម្បី​ទុក​ព្យាបាល។

ប្រជា​ពលរដ្ឋ​ ជា​ជន​ពិការ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ បាន​សំដែង​នូវ​ក្តី​រំភើប​រីករាយ​ និង​ ថ្លែង​អំណរគុណ​ដល់​ លោក​ស្នងការ​ និង​សហការី​ ដែលតែងតែដឹងសុខទុក្ខរបស់ពួកគាត់នៅមូលដ្ឋាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post