header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកអនុសេនីយ៍ទោ នៅ បូរិន ជាមន្ត្រីនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានដួលដាច់សរសៃឈាម ស្លាប់ភ្លាមៗគួរឱ្យអនិចារខណៈកំពុងចុះអនុវត្តន៍ និងសម្រួលចរាចរណ៍ចតាមដងផ្លូវ ក្នុងខណ្ឌពោធិ៍សែនជ័យ តាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ដែលស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលដែលបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលបំពេញតួនាទីនោះមានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោឈ្មោះ នៅ បូរិន អាយុ៥០ឆ្នាំជាង មានតួនាទីជាមន្រ្តីនគរបាលទទួល បន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យ នៅគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

គ្រោះដោយឧបត្តិវហេតុនេះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងកងកម្លាំងនគរបាលទាំងអស់ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សំដែងនូវកាសោកស្តាយអាឡោះអាល័យ ដោយចងចាំមិនភ្លេចនៅវីរភាព និងស្នាដៃរបស់លោកកន្លងមក ក្នុងការបំពេញភារកិច្ច ការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងជូនជាតិមាតុភូមិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post