header ads

Sponsor

ភក្ដី

(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចបាន តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកពិពរណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨ នៅមជ្ឈមណ្ឌលសន្និបាទ និងពិពរណ៍កោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨

ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើម និងកិច្ចខំប្រឹងប្រែងរបស់លោកជំទាវរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សប្បុរសជន និង ភាគីដៃគូរទាំងអស់ ពិសេសក្រុមហ៊ុន សិរីមង្គល ដែលបានសហការរៀបចំ និងធនាគារកាណាឌីយ៉ា ដែលបានជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ជាក់ស្តែង ព្រឹត្តការណ៍ថ្ងៃនេះមានគោលបំណងបំផុសចលនាមហាជន ជាពិសេស យុវជនឱ្យចូលរួមថែរក្សា ការពារ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ពិសេស ទម្រង់អាពាហ៍ពិពាហ៍ ម្ហូបអារហារ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌ជាតិ ដោយបណ្ដុះនូវស្មារតីស្រលាញ់ ការយល់ដឹងអំពីគុណតម្លៃ និងការផ្ទេរបន្តទៅឱ្យអ្នកជាជំនាន់ក្រោយ។ 

លោកជំទាវក៏បានសំណូមពរឲ្យ សិល្បករ សិល្បការិនី និងអ្នកដែលមានចំណេះដឹងជំនាញផ្នែកវប្បធម៌ ត្រូវបន្តខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងចែករំលែកបទពិសោធន៍ដើម្បីរក្សាបាននូវក្បួនខ្នាត នៃទម្រង់វប្បធម៌ខ្មែរឱ្យបានគង់វង្ស និងអភិរក្សវិស័យនេះឱ្យបានរីកចម្រើនថ្កុំថ្កើងទៅអនាគត ។

ចំណែកឯ ក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមគាំទ្រដល់វិស័យវប្បធម៌ជាតិ និងសហការគ្នាកាន់តែទូលំទូលាយ ដើម្បីបង្កើត កម្មវិធី ឬព្រឹត្តការណ៍វប្បធម៌ឱ្យបានច្រើន ដោយបំផុសការចូលរួម និងពង្រីកការយល់ដឹងដល់មហាជន ជាពិសេស ស្រទាប់យុវជន អំពីគុណតម្លៃ នៃសិល្បៈវប្បធម៌ខ្មែរសំដៅអភិរក្ស និងលើកស្ទួយមរតកវប្បធម៌ជាតិឱ្យកាន់តែមានជីវិតរស់រវើក និងប្រកបដោយនិរន្តភាព។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post