header ads

Sponsor

រិទ្ធី

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមវៃកម្ទេចទូរហ្គេមបាញ់ត្រីចំនួន១៣គ្រឿង ក្រោយពេលចាប់បានក្នុងរយៈពេល១ឆ្នាំកន្លងមក ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធ លោកប្តេជ្ញាថានឹងលុបបំបាត់ហ្គេមបាញ់ត្រីនេះឱ្យអស់នៅក្នុងមូលដ្ឋានរបស់លោក ហើយលោកក៏សូមអំពាវនាវឱ្យមន្រ្តីស៊ីវិល និងកម្លាំងប្រដាប់អាវុធជាដើម សូមកុំឱ្យពាក់ព័ន្ធជាមួយហ្គេមបាញ់ត្រី និងល្បែងនានាឱ្យសោះ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ឱ្យដឹងថា៖ ទូរហ្គេមបាញ់ត្រីទាំងអស់នេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់ប្រមូលពីតាមបណ្ដាសង្កាត់នានា ដែលក្រុមជនខិលខូច លួចបង្កើតឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែពួកគេមិនបានគិតដល់អនាគតក្មេងៗ និងប្រជាពលរដ្ឋទូទៅឡើយ ព្រោះហ្គេមប្រភេទនេះ បានពង្វក់ស្មារតីក្មេងៗ ឱ្យភ្លេចរៀនសូត្រ និងបោះបង់ការរៀនសូត្រចោលតែម្ដង ដូច្នេះហើយទើបកន្លងមកអាជ្ញាធរ បានបង្ក្រាបជាបន្តបន្ទាប់ពេលបានច្រើន ទើបកម្ទេចចោលម្ដង។

លើសពីនេះទៅទៀតវាជាជម្រក និងប្រភពនៃបទល្មើសផ្សេងៗ ដូចជាគ្រឿងញៀន អំពើលួចឆក់ប្លន់ជាដើម។

លោកអភិបាលខណ្ឌ ក៏បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមចំណែកលុបបំបាត់ហ្គេមខុសច្បាប់នេះចោល និងបញ្ហាមួយទៀតក៏សូមជួយគិតគូពីបញ្ហាអនាម័យ ត្រូវវេចខ្ចប់សម្រាមឱ្យបានត្រឹមត្រូវ កុំបោះចោលសំរាមពាសវាលពាសកាលគ្មានសណ្ដាប់ធ្នាប់ឱ្យសោះ។

លោកបានព្រមានថាប្រសិនបើកម្លាំងចាប់បានជាក់ស្ដែង និងត្រូវផាកពិន័យជាប្រាក់ចាប់ពី៥ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ដោយគ្មានការលើកលែងឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post