header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ មនុស្សក្មេងចាស់ប្រុសស្រីចំនួន៣១នាក់ ត្រូវបានសមត្ថកិច្ចវៀតណាមចាប់បញ្ជូនមកប្រគល់ជូនការិយាល័យប្រឆាំងការជួញដូរមនុស្ស កាលពីថ្ងៃ​សុក្រ​ ៥កើត​ ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៨ ខណៈដែលពួកគេឆ្លងដែនចូលទៅដោយខុសច្បាប់។

ពលរដ្ឋទាំងអស់នេះ ត្រូវបានខាងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយមន្ទីរ សង្គមកិច្ចខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងអធិការ ដ្ឋាននគរបាលស្រុកកំពង់រោទិ៍​ កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្រ្ទា​ និងអាជ្ញាធរ​មូលដ្ឋាន បានទទួលប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់។

បើតាមមន្ត្រីនៅទីនោះបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនេះ លួចឆ្លងដែនទៅរកការងារធ្វើ និងលក់ឆ្នោតនៅប្រទេសវៀតណាម ដែលត្រូវភាគីវៀតណាម ចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចំនួន១លើក មានចំនួន១៦​គ្រួសារ មនុស្សរួមចំនួន ៣១នាក់ ស្រី២០នាក់ ក្នុងនោះមនុស្សចាស់ចំនួន​៧នាក់ស្រី កុមារចំនួន២៤នាក់ កុមារីចំនួន១៣នាក់ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាចំពោះ មនុស្សចាស់ចំនួន​​៧នាក់ស្រី មិនអោយធ្វើចំណាកស្រុកខុសច្បាប់តទៅទៀត។

សមត្ថកិច្ចភាគីកម្ពុជា បានប្រគល់ប្រជាពលរដ្ឋទាំង​១៦ គ្រួសារឲ្យ​មន្ទីរសង្គមកិច្ចខេត្ត ដើម្បីយកទៅមូលដ្ឋានរៀងៗខ្លួនវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post