header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់ចិន គ្រោងនឹងបោះទុនវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះ ហើយបានស្នើសុំសម្តេចប្រធានរដ្ឋសភា គាំទ្រលើការវិយោគរបស់ខ្លួនផងដែរ។

លោក កឺ ឈួនបាវ នាយកប្រតិបត្តិក្រុមហ៊ុន សៀងហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូ ប្រទេសចិន បានស្នើសុំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គំាទ្រនិងផ្តល់កិច្ចសហការដល់ក្រុមហ៊ុនរបស់លោក ដែលមានបំណងយ៉ាងមុះមុត នៅក្នុងការវិនិយោគនៅកម្ពុជា ដែលជាផ្នែកមួយ ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ។

លោក កឺ ឈួនបាវ បានលើកសំណើដូច្នេះ នៅក្នុងឱកាសដែរលោក ទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសម ជាមួយសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិក្រុមហ៊ុន សៀងហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូ ប្រទេសចិន បានជម្រាបសម្តេចប្រធានថា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកម្ពុជា លោកបានសង្កេតឃើញពីសក្តានុពលយ៉ាងខ្លាំងរបស់កម្ពុជា ហើយនៅពេលត្រឡប់ទៅប្រទេសចិនវិញ ក្រុមហ៊ុនលោកនឹងទាក់ទាញអ្នកវិនិយោគនានា មកបណ្តាក់ទុននៅកម្ពុជា។

លោក កឺ ឈួនបាវ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន សៀងហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូ គឺជាក្រុមហ៊ុនធំរបស់ចិន ដែលមានទុនវិនិយោគមកពីប្រទេសសឹង្ហបុរី និងសហរដ្ឋអាមេរិក ដែលមានទុនវិនិយោគ ប្រមាណ១៩ពាន់លានដុល្លារ។ ការវិនិយោគនៅកម្ពុជា ជាផ្នែកមួយក្នុងការអនុវត្តតាមយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់ចិន។

ក្នុងជំនួបសវនាការនោះដែរ សម្តេច ហេង សំរិន បានគំាទ្រចំពោះគម្រោងវិនិយោគនេះ ដោយសម្តេចបានគូសបញ្ជាក់ថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្ត ចំពោះវិនិយោគផ្ទាល់ពីបរទេស លើគ្រប់វិស័យ ហើយទទួលបានការចាប់អារម្មណ៍ និងការគាំទ្រដោយមានក្រុមហ៊ុនធំៗពីបរទេសជាច្រើន បាននឹងកំពុងអនុវត្តន៍ផែនការវិនិយោគរបស់ពួកគេ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ផ្សេងៗ វាបានជំរុញឲ្យមានកំណើនទេសចរណ៍ និងការវិនិយោគផ្ទាល់ពីបរទេស មកកាន់កម្ពុជា កាន់តែច្រើនរៀងរាល់ឆ្នាំ ជាពិសេស ប្រទេសចិនផ្ទាល់តែម្តង។ ចំណែកប្រទេសចិន គឺជាដៃគូរវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា។ គិតមកដល់ឆ្នាំ២០១៧ ទុនវិនិយោគរបស់ចិន ឈរនៅលេខរៀងលំដាប់ទី១ គឺមានទឹកប្រាក់ ប្រមាណជា១ ៦ពាន់លានដុល្លារអាមេរិក។

បើតាមគម្រោងក្រុមហ៊ុនចិន សៀងហៃ គួស៊ីគ្រុប នឹងចុះកិច្ចព្រមព្រៀងវិនិយោគ ជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ឈ្មោះ ឆាយ ឆាយ អ៊ិនវេសម៉េន ក្នុងទំហំទឹកប្រាក់២០០លានដុល្លារអាមេរិក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post