header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ បុរសវ័យជាង៤០ឆ្នាំម្នាក់ បាននាំកូនស្រីវ័យ១៤ឆ្នាំ ទៅរាយសន្ទួច បាត់ខ្លួនមួយយប់ ព្រឹកឡើង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលង់ទឹកស្លាប់ទាំងឪពុក និងកូនស្រី។

សពឪពុកឈ្មោះ រឿន  រិទ្ធិ អាយុ៤៥ឆ្នាំ កូនស្រី​ឈ្មោះ រិទ្ធិ ស្រីម៉ិច អាយុ១៤ឆ្នាំ អ្នកទាំងពីររស់ នៅភូមិពោធិ៍​រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

បើតាមសាច់ញាតិប្រាប់សមត្ថកិច្ច ឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល២រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ ឪពុក និងកូនស្រីទាំងពីរនាក់ បាននាំគ្នាទៅរាយសន្ទូច នៅចំណុវាលប្រាសាទខាងជើង ហើយក៏បានបាត់ខ្លួនទាំងឪពុក និងកូនពេញ១យប់​ លុះព្រឹកឡើងត្រូវនឹងថ្ងៃទី១៣ ខែឆ្នាំដដែល ទើបប្រពន្ធមករកអ្នកភូមិ​ឲ្យ​ទៅជួយរកនៅចំណុច ដែលប្តីនិងកូនទៅរាយសន្ទូច ស្រាប់តែឃើញសាកសព​ប្តីនិងកូនអណ្តែត ដោយលង់ទឹករណ្តៅអាអ៊ិច មិនដឹងស្លាប់តាំងពេលណានោះទេ។

ក្រោយកើតហេតុ​សមត្ថ​កិច្ចបានចុះទៅ​ពិនិត្យសព រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post