header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ដោយសារតែកំណើននៃការវិនិយោគនៅខេត្តព្រះសីហនុ កំពុងមានសន្ទុះខ្លាំងនោះ ការអភិវឌ្ឍន៍ ក៏កំពុងតែមានសន្ទុះខ្លាំងណាស់ផងដែរ ធ្វើឲ្យមួយរយៈចុងក្រោយនេះប្រជាពលរដ្ឋមានការប្រតិកម្មផងដែរ រឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង និងរឿងទឹកសមុទ្រប្រែជាល្អក់ ដោយប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំង ខ្លាចស្ថានភាពនេះនាំឲ្យខូចទឹក និងឆ្នេរសមុទ្ររបស់ខ្មែរដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។

បើតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ហើយការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុកំពុងមានច្រើន និងដោយមានភ្លៀងធ្លាក់ខ្លាំងផង ទើបទឹកភ្លៀងបានហូរនាំយកដីដែលបុកគ្រឹះចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។

បើតាម លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចាក់ដីនោះ គឺដើម្បីកែលំអ និងអភិវឌ្ឍឆ្នេរនៅតំបន់នោះ ឲ្យកាន់តែល្អប្រសើរជាងហ្នឹង ហើយក្រុមហ៊ុនវិនិយោគនោះជារបស់ខ្មែរ មិនមែនរបស់ចិនដូចការលើកឡើងមួយចំនួននោះឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post