
ភ្នំពេញៈ ផ្លូវ៦០ម៉ែត្រ សាងសង់ឡើង ដើម្បីបម្រើជូនដល់សាធារណជន ងាយស្រួលក្នុងការធ្វើដំណើរ ក្នុងការងារប្រកបរបររកស៊ីទទួលទាន របស់ពលរដ្ឋ ក៏ប៉ុន្តែកង្វះនូវការថែទាំ រកអ្នកទទួលខុសត្រូវមិនបាន បន្ទាប់ពីក្រុមរថយន្តដឹកដី ដឹកធ្លាក់កំពប់ តាមផ្លូវ។
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កំណាត់ផ្លូវខាងលើ ត្រូវបានក្រុមរថយន្តដឹកដី ដឹកធ្លាក់កំពប់តាមផ្លូវ បង្កឲ្យមហាជនងឿងឆ្ងល់ ចុះផ្លូវសាងសង់បានស្អាតប៉ុណ្ណឹងហើយ ហេតុអ្វីបានជាក្រុមរថយន្តដឹកដីទាំងនោះ មិនខ្វល់ រួមចំណែកក្នុងការថែទាំ ទុកឲ្យពំនូកដីគរកណ្តាលផ្លូវ ទៅវិញ នៅត្រង់ចំណុច សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។


តាមប្រជាពលរដ្ឋ បានលើកឡើងថា ក្រុមរថយន្តដឹកដី ចាក់ដី កាលបើរត់ចាក់ ក្នុងខណ្ឌណាហើយ ត្រូវតែបង់លុយ ទោះជាស្របច្បាប់ ឬមិនស្របច្បាប់ មិនដឹងទេ ត្រូវតែបង់លុយឲ្យជាមុនសិន ទើបរថយន្តដឹកដី អាចបើកឆ្លងកាត់ ចាក់ដីបាន តែលុះដល់បង្កផលប៉ះពាល់ដោយសារក្រុមរថយន្តដឹកដីទាំងនោះវិញ តើខាងណាចេញមុខមកទទួលខុសត្រូវ ?៕
