Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជីវិតមនុស្សនៅលើដងផ្លូវ ពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់​! វាក្លាយជាទម្លាប់របស់លោកអ្នកបើកបររថយន្តធុនធំ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានា ក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួល និង​តក់ស្លុតបែបណា​? ហើយវាធ្វើឲ្យប្រជាពលរដ្ឋ មានការមិនពេញចិត្តចំពោះទង្វើ​របស់អ្នកបើកបរមួយចំនួន ដែល​បង្កគ្រោះថ្នាក់ហើយ បើករត់នេះ ជាក់ស្ដែង​បុរសវ័យកណ្ដាលម្នាក់ បានស្លាប់ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមានរថយន្តកុងតឺន័រ (មិនស្គាល់ស្លាកលេខ) បើកបុកពីក្រោយ ហើយបើករត់គេចខ្លួនបាត់ស្រមោល បន្សល់​ទុក សពជនរងគ្រោះ​បាក់កស្លាប់​ជាប់ជាមួយម៉ូតូ​ យ៉ាង​អាណោចអាធ័ម​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង០៧:៣០នាទីយប់​ ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៨ ត្រង់ចំណុចមុខបន្ទាយកងពលតូចលេខ៧០ តាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះ(សព)ឈ្មោះ ប្រាក់​ បុរី កើតឆ្នាំ១៩៨១ មានស្រុកកំណើតនៅពាម​ឧកញ៉ា​អ៊ុង​ ស្រុកល្វាឯម ខេត្តកណ្ដាល​ ​ជិះម៉ូតូ Smash ស៊េរីចាស់​ ពាក់ស្លាកលេខ ភ្នំពេញ​ 1AI-9502 ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា នៅមុនកើតកើតហេតុ​ គេឃើញជនរងគ្រោះជិះម៉ូតូ ឌុបគ្នា ធ្វើដំណើរក្នុងល្បឿនធម្មតា ខណៈមកដល់កន្លែងកើតហេតុ​ ស្រាប់តែមានរថយន្តកុងតឺន័រ​ មួយគ្រឿង​ (មិនចាំស្លាកលេខ​)​ បើកយ៉ាងលឿនទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ​ដួលបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើត​ ហើយរថយន្តបង្កបានព្យាយាមបើករត់​ស្រមោល​ បន្សល់​ទុកសាកសពជន​ ស្លាប់​ជាប់ជាមួយម៉ូតូ​ យ៉ាង​អាណោចអាធ័ម​ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​។

បន្ទាប់ពីលឺថា មានគ្រោះថ្នាក់ចរាចរណ៍ភ្លាម​ រថយន្តសង្គ្រោះបន្ទាន់ក្រុមសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០ បានចេញមកជួយសង្គ្រោះភ្លាមៗផងដែរ​ តែសោកស្ដាយបំផុត​ ដោយសារតែជនរងគ្រោះបានបាក់កស្លាប់​ តាំងពីពេលភ្លាមៗម៉្លេះ​ ទើបក្រុមសង្គ្រោះមិនអាចសង្គ្រោះបាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ច​ជំនាញ ដើម្បីចុះនកពិនិត្យ និងធ្វើកំណត់ហេតុឲ្យរថយន្តដឹកយកសពទៅតម្កល់នៅវត្តទឹកថ្លា​ ដើម្បីរង់ចាំ​ស្រាវជ្រាវ​ស្វែងរកសាច់ញាតិ​ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ​ម៉ូតូ​​វិញ​សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង ​ដើម្បី​រង់ចាំសាច់ញាតិយកឯកសារ​ មកទទួលយកទៅវិញ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor