ភក្ដី

(តៃនិញ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបភាព ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃខណះអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា អនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការ រវាងសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហភាពសហព័ន្ធយុជនកម្ពុជា ខេត្តស្វាយរៀង នៃព្រះរាជាណាចក្រកម្ពុជា ដំណាក់កាល ២០១៨-២០២២ ។

និងមានការចូលរួមពីឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឯកឧត្តម ទុំ​ សារាវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឯកឧត្តម ហួត ឃាងវេង អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង លោក ហឹុង វីរៈ ប្រធានលេខាធិការដ្ឋានខេត្តស្វាយរៀង រួមជាមួយសមាជិកសមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង​ ចំនួន៥៧នាក់ស្រី១៦នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមអបអរសាទរ និងសម្ដែងនូវការគាំទ្រ ​ចំពោះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ រវាងអង្គភាពយុវជននៃខេត្តទាំងពីរនៅថ្ងៃនេះ ហើយក្នុងនាមអាជ្ញាធរខេត្តស្វាយរៀង ឯកឧត្ដមអភិបាលខេត្ត បានចាត់ទុកថានេះជាគំនិតផ្ដួចផ្ដើមដែល​ឆ្លុះបញ្ចាំងឲ្យ​ឃើញ​អំពីឆន្ទៈដ៏មុះមុតប្រកបដោយគំនិតច្នៃប្រឌិតរបស់យុវជន ក្នុងការគាំទ្រ និងរួមចំណែកជាមួយរដ្ឋាភិបាលប្រទេសទាំងពីរ​ក្នុងការបន្តពួនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ គង់វង្ស យូរអង្វែង ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការនេះ ផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor