header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ករណីនារីវ័យក្មេងម្នាក់ ដែលធ្លាក់ពីលើសណ្ឋាគារ ដឺ លីតហ៍ ហូថែល & ស្វីតស៍ (The Litz) បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ខណៈអត្តសញ្ញាណជនរងគ្រោះ គេគ្រាន់តែដឹងថា ជាជនជាតិចិន។

ករណីមនុស្សធ្លាក់ពីលើសណ្ឋាគារ The Litz ស្លាប់ដោយមិនដឹងមូលហេតុច្បាស់លាស់នេះ បានកើតឡើងនៅពីមុខសណ្ឋាគារតែម្ដង នៅតាមបណ្ដោយផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០៖១០នាទី យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

សពនារីរងគ្រោះខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែគេបានដឹងថា នាងជាជនជាតិចិន មានវ័យប្រហែលជាង២០ឆ្នាំ ដេកផ្កាប់មុខស្លាប់ ស្លៀកខោខៅប៊ូយខ្លី ពណ៌ខៀវ ពាក់អាវដៃវែង។

ប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់បានត្រឹមឃើញនារីរងគ្រោះ ធ្លាក់ពីលើសណ្ឋាគារ ដែលមានកម្ពស់ជាង១០ជាន់ មកដល់ដី បណ្ដាលស្លាប់ភ្លាមៗតែម្ដង ដោយមិនដឹងថា ជាករណីឃាតកម្ម ឬធ្វើអត្តឃាតឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដោយបានធ្វើការហ៊ុំព័ទ្ធជុំវិញទីតាំង ដើម្បីធ្វើកោសល្យវិច័យ និងបើកការសាកសួរស៊ើបអង្កេតរកមូលហេតុពិត។

យ៉ាងណា ភ្លាមៗនោះ សមត្ថកិច្ចមិនទាន់អាចនិយាយអ្វីបានឡើយ ដោយគ្រាន់តែថា ទុកពេលឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវតាមជំនាញជាមុនសិន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post