header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ រដ្ឋសភា បានបន្តបើកសម័យប្រជុំ ដើម្បីបោះឆ្នោត  ជ្រើសរើស​ក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត​ដល់សមាជិក រាជរដ្ឋាភិបាលថ្មី។ ប្រធាន អនុប្រធានរដ្ឋសភា ប្រធានគណៈកម្មការ អនុប្រធានគណៈកម្មការសភាទាំងអស់ ត្រូវជាធ្វើជាកញ្ចប់។

សមាជិកទាំង១២៥រូប សុទ្ធតែកើតចេញពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងមក។

សម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៦ កញ្ញានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាបណ្តោះអាសន្ន និងមានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមជម្រាបថា ការជ្រើសរើសសមាជិកសភា អាណត្តិទី៦ថ្មី និងសមាជិករាជរដ្ឋាភិបាលនេះ បន្ទាប់ពីរដ្ឋសភាបានបើកសម័យប្រជុំលើកដំបូង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក  ដើម្បីប្រកាសសុពលភាពសមាជិករដ្ឋសភាទាំងអស់១២៥ រូប ក្រោមព្រះអធិបតីភាពព្រះករុណា ព្រះបាទ សម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា។

អ្វីដែលសំខាន់នោះ នៅព្រឹកថ្ងៃទី៦ កញ្ញា នេះ របៀ​បវារៈសំខាន់ក្នុងសម័យប្រជុំ គឺការបោះ ឆ្នោតជ្រើសប្រធានរដ្ឋសភា អនុប្រធានទី១ អនុប្រធានទី២ រដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការទាំងអស់នៅក្នុងរដ្ឋាសភា ។ ជាងនេះការផ្តល់សេចក្តីទុកចិត្ត សមាជិករាជរដ្ឋាភិបាលថ្មី ដែលត្រូវបានលាក់បាំងអស់ជាច្រើនខែមកហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post