header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី០៦បន្តទៀត។ ជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលផ្សេងទៀត ដូចជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម។

រដ្ឋាភិបាលថ្មីអាណត្តិទី៦នេះ ឧបនាយករដ្ឋមន្រ្តី កើនឡើង៣រូបមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា។

នេះជាបញ្ជីឈ្មោះសមាសភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៦៖

ក្រៅពីបោះឆ្នោតអនុម័តរៀបចំក្បាលម៉ាស៊ីននៃរដ្ឋសភា រដ្ឋសភាទាំងមូល ក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី០៦ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន តាមការចាត់តាំងរបស់ព្រះមហាក្សត្រផងដែរ។

ដោយឡែក រដ្ឋសភា បានបោះឆ្នោតគាំទ្រ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា។

សម្រាប់គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភារួមមាន៖

១៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។

២៖ លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា។

៣៖ លោក ជា វណ្ណដេត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា។

៤៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា។

៥៖ លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។

៦៖ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា។

៧៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។​

៨៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។

៩៖ លោកស្រី ​ងិន សុផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា។

១០៖ លោក ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា។

គួរកត់សម្គាល់ថា៖ រដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះ មិនការផ្លាស់ប្តូរទេ គឺដូចអាណត្តិទី៥ដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post