header ads

Sponsor

រិទ្ធី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ត្រាស់បង្គាប់លើកលែងទោសដល់ លោក JAMES STANIFORTH RICKETSON ផលិតករភាពយន្ត ជនជាតិអូស្រ្តាលី ដែល​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​នៅ​កម្ពុជា ដោយសារតែ​បង្ហោះ​ដ្រូ​ន (Drone) ថតរូប​ភាព​និង​វីដេអូ​ពីលើ​អាកាស​។ យោងព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខាដោយ សម្តេច សាយ ឈុំ។

ព្រះរាជក្រឹត្យត្រាស់បង្កប់៖ ត្រូវបានលើកលែងទោសឱ្យទណ្ឌិតឈ្មោះ JAMES STANIFORTH RICKETSON ភេទប្រុស អាយុ៦៨ឆ្នាំ សញ្ជាតិអូស្រ្តាលី ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពីបទចារកម្ម និងប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការពារជាតិ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៦៥៣ ក្រ៥ "ធ" ចុះថ្ងៃទី៣១-០៨-២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ។

បន្ទាប់ពីប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាមួយភ្លាម ដើម្បីបង្គាប់ទៅមន្រ្តីពន្ធនាគារព្រៃស​ ដោះលែងលោក Jame។ យោងដីកាលេខ២២៨៨ អ.យ.វ។ 

សូមរំលឹកថា លោក JAMES ត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី០៩ ខែមិថុនា ២០១៧ ក្រោមចោទប្រកាន់ពីបទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការ​ពារ​ជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ។ ហើយតុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាសទោសជនជាតិអូស្រ្តាលីរូបនេះ ដាក់ពន្ធនាគារកំណត់៦ឆ្នាំ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post