Sponsor
រិទ្ធី

នៅរសៀលថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំរច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Luong Cuong​ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពវៀតណាម ដែលបានធ្វើឡើងនៅវិមានសន្តិភាព។​ នេះបើតាមការចុះផ្សាយរបស់សម្តេចចនាយករដ្ឋមន្ត្រី។

ក្នុងជំនួបពិភាក្សាការងារនេះ លោក Luong Cuong បាននិយាយថា៖ នេះជាលើកទីមួយហើយដែលគាត់បានដឹកនាំគណៈប្រតិភូអគ្គស្នងការនយោបាយនៃកងទ័ពវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជា។

មុននឹងជួបពិភ្សាការងារជាមួយសម្តេច ហ៊ុន សែន លោក Luong បានជួបពិភាក្សាការងារជាមួយសម្ដេចពិជ័យសេនា​ ទៀបាញ់​ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

ក្នុងដំណើរមកកម្ពុជាជាលើកដំបូងនេះ លោក Luong ក៍បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ ៧០ និងជួបពិភាក្សាការងាររួមគ្នាដើម្បីវាយតម្លៃពីស្ថានភាពនយោបាយ លើពិភពលោក និងស្ថានភាពនយោបាយក្នុងតំបន់ និងការប្រឈមទាំងឡាយ​ ព្រមទាំងការរួមគ្នាដើម្បីពង្រឹងមិត្តភាពធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាព​ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ ការផ្លាស់ប្ដូរព័ត៌មាន​ ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ។

ចំណែកឯ សម្ដេចតេជោ បានសំដែងនូវការចូលរួមសោកស្ដាយចំពោះមរណភាព របស់លោកប្រធានាធិបតីវៀតណាម សម្តេច ហ៊ុន សែន ក៏បានគាំទ្រផងដែរ ចំពោះរបាយការណ៍ ​និងការលើកទឹកចិត្ត ដល់ការអនុវត្តលើអ្វី ដែល​សម្រេចបានហើយជូនពរឱ្យទទួលបានជោគជ័យ។ 
ចុងបញ្ចប់នៃជំនួបនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកបានជួយដល់កម្ពុជា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែករបស់វៀតណាមបានឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor