header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ទីតាំងដាក់លក់សាច់សត្វព្រៃ នៅតាមកំណាត់ផ្លូវជាតិលេខ៥នោះ ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបហើយ ខណៈ ដែលពួកគេដាកលក់បែបអនាធិបតេយ្យ ។

សមត្ថកិច្ចចុះបង្ក្រាបទីតាំងលក់ដូរសាច់សត្វព្រៃនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅ ចំណុចផ្លូវជាតិលេខ៥ ភូមិអូសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប៉ុន្តែនៅថ្ងៃនេះដែរ ការលក់ដូរត្រូវគេមើលឃើញថា នៅតែបន្តលក់ដដែល ដោយមានសត្វ ខ្លាត្រី ស្ការ សំពោជ សត្វស្លាបធំ និងតូច ពស់ លលក កុក និងសត្វផ្សេងៗទៀត ត្រូវបានគេសម្លាប់រួច និងខ្លះទៀត នៅរស់ដាក់តាំងលក់ បែបអនាធិបតេយ្យតាមដងផ្លូវ ឲ្យអតិថិជន អ្នកដំណើរ ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង ចុះទិញយកទៅបរិភោគ ។

នគរបាលប្រឆាំងបទល្មើសសមត្ថកិច្ច នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកជិន សុផាត បានឲ្យដឹងថា សមត្ថកិច្ចចម្រុះ ដែលស្ថិតក្នុងការបង្ក្រាបខាងលើនេះ មានកម្លាំងរបស់អង្គការ វាយអេដ៍ កងរាជអាវុធហត្ថស្រុករលាប្អៀ នគរបាលសេដ្ឋកិច្ចខេត្ត នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកហូត រួម នឹងអាជ្ញាធមូលដ្ឋាននៅលើទីតាំងខាងលើផងដែរ ។

ប្រភពបានឲ្យដឹងថា ចំពោះសាច់សត្វព្រៃ ដែលមានម្ចាស់ដាក់តាំងលក់ តែងប្រាប់ទៅអ្នកទិញថា ជាប្រភេទខ្លាត្រី សត្វស្ការ និងសត្វសំពោជនោះ ភាគច្រើនសុទ្ធតែជាសត្វឆ្មា១០០ភាគរយ ខណៈ ដែលពួកគេដើរឆ្លុះចាប់យករបស់អ្នកស្រុក នៅតំបន់ឆ្ងាយៗ នៅពេលយប់ ហើយយកមកធ្វើឲ្យស្អាត់ ដាក់លក់បន្លំភ្នែកអ្នកទិញ ដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំងមិនស្គាល់សត្វច្បាស់លាស់ ទិញយកទៅហូប ដែលបង្កឲ្យមានផលប៉ះពាល់ទៅដល់សុខភាព ។

សត្វដែលអ្នកលក់អះអាងថា ជាសត្វខ្លាត្រី សត្វស្ការ និងសត្វសំពោជ គឺពួកគេលក់ទៅតាមតម្លៃថ្លៃ អាស្រ័យទៅតាមសត្វតូច ឬធំ ដោយឡែកសត្វស្លាប មាន កុក ក្រសា លលក់ ពស់ និងសត្វផ្សេងៗ ត្រូវបានគេដាក់លក់ និងមានតម្លៃថ្លៃដូចគ្នា ទៅតាមប្រភេទសត្វនីមួយៗ ហើយការដាក់តាំងលក់បែបអនាធិបតេយ្យខាងលើនេះ ត្រូវបានគេមើលឃើញថា មានជាយូរយារមកហើយ ។

នៅរសៀលថ្ងៃនេះផងដែរ សមត្ថកិច្ចចម្រុះបានដកហូតសត្វ អែអូត ងាប់១៤ក្បាល សត្វកុក សំបកត្រពាំងងាប់២៣ក្បាល សត្វកុកគ្រោង៤១ លលកបាយ៩ក្បាល វត្ថុតាងសត្វទាំងអស់ខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ដកហូតយកមកកប់ចោលនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកហូត ដោយឡែក ម្ចាស់ត្រូវបានសមត្ថកិច្ចអប់រំណែនាំឲ្យបញ្ឈប់ការដាក់តាំងលក់សត្វព្រៃបន្តទៀត ព្រោះសត្វខ្លះជាសត្វកម្រ និងជិតផុតពូជផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post