header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

គណៈកម្មការ​បាន​រក​ឃើញ​ថា ដំណើរ​ការបូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស​ដែល​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសា​គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ដ្រ ក្នុង​មណ្ឌល​មួយ​ចំនួន ដោយ​សារ​កម្មវិធី​កុំព្យូទ័រ​មិន​បាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់។ បន្ទាប់​ពី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​រួច លទ្ធផល​នៃ​ការ​ប្រឡង​មាន​ដូច​តទៅ ៖ បេក្ខជន​ជាប់​សរុប ៧៦០៣៤នាក់ ត្រូវ​ជា ៦៧.០៧​ភាគរយ ។ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន​៤០៨​នាក់​ និទ្ទេស B ចំនួន ២ ២២២នាក់ និទ្ទេស C ចំនួន ៦ ០៤១នាក់ និទ្ទេស D ចំនួន​១៥​ ១៨០​នាក់ និង​និទ្ទេស E ចំនួន ៥២ ១៨៣នាក់។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មិន​មាន​ការ​ប៉ះពាល់​ទេ។

បន្ទាប់ពីមានការប្រកាសលទ្ធផលជាថ្មី ឃើញថាជើងខ្លាំងដែរទទួលបានលំដាប់ពិន្ទុពេញ ១០០ ថ្មីផ្សេងទៀតគឺ យុវជនឈ្មោះ ថន រតនា ដែលជាសិស្ស​ស្រីមក​ពី​វិទ្យាល័យ​ផ្សារដើមថ្កូវ ជាប់និទ្ទេសA ទទួលលំដាប់ពិន្ទុ ១០០ពេញថ្មី ក្នុងការ​ប្រកាស​លទ្ធផល​បាក់​ឌុប​លើកទី២ ខណៈអ្នកមុន ប៉េង គីមហេង លំដាប់ពិន្ទុ ១០០.០០០ត្រូវបានប្តូរ។

ចំណែកឯយុវជនឈ្មោះ ឆាយ លីអាន ជា​ម្ចាស់​ជយលាភី​មេដាយ​មាស​គណិត​វិទ្យា​ឆ្នាំ​២០១៨ ទទួល​បាន​និទ្ទេសA​វិញ ក្នុង​លំដាប់​ពិន្ទុ ៩៩,៩០២ ការ​ទទួល​បាន​និទ្ទេសA នេះ គឺ​ធ្វើ​ឲ្យ​បេក្ខជន​ឆាយ លីអាន សប្បាយ​រីករាយ​រកអ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post