header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ តាំង​ខ្លួន​ជា​ព្រះ​ ដើរ​ស្រែក​ឡូឡា​តាម​ផ្លូវ​សាធារណៈ​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចតុមុខ​ ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ បញ្ជូល​មក​អគ្គនាយក​អន្តោប្រវេសន៍​ ដើម្បី​ធ្វើការ​សាកសួរ​។

នគរបាល​អន្តោប្រវេសន៍​ បញ្ជាក់​ថា​ នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩៖​៣០នាទី ព្រឹក ការិយាល័យ​ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេស​ម្នាក់​ ឈ្មោះ​ QIN ZI YUAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន ពីកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ បន្ទាប់ពីស្ត្រី​រូប​នេះ បាន​កាន់ដំបងធំប្រវែងកន្លះម៉ែត្រ ស្រែកឡូឡានៅតាមទីសាធារណៈ រំខានដល់ប្រជាពលរដ្ឋ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។

នគរបាល​ បន្ត​ថា​ បន្ទាប់មកកម្លាំងការិយល័យ បានធ្វើការ​សាកសួរ ឃើញថា ​ស្ត្រី​ចិន​រូប​នេះចូលមកប្រទេសកម្ពុជា​នៅថ្ងៃទី២៦​ ខែ​សីហា​ ឆ្នាំ​២០១៨​ តាមច្រកអន្តរជាតិព្រលាន​យន្តហោះភ្នំពេញ។ រយៈកាលស្នាក់នៅប្រទេសកម្ពុជា​ គឺ​គ្មានការងារ​ច្បាស់លាស់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងមានសតិមិនប្រក្រតី ដោយ​និយាយតាំងខ្លួនឯងថា ជាព្រះ។

បច្ចុប្បន្ន​នគរបាល​អន្តោប្រវេសន៍ ​កំពុង​បន្ត​នីតិវិធី​លើ​ស្ត្រី​ជនជាតិ​ចិន​រូបនេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post