header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ បើតាមការបំភ្លឺរបស់សាក្សី ដែលនៅកន្លែងកើតហេតុពេលនោះខ្លួនកំពុង ធ្វើការស្រាប់តែឮសំលេង ធ្លាក់ពីលើចុះក្រោម ពេលឮដូចនេះខ្លួនបានចេញទៅមើល ឃើញជនរងគ្រោះ ស្លៀក ខោ ខៅប៊យជើងខ្លី ពាក់អាវដៃវែង ពណ៌ ប្រផេះ ដេកផ្កាប់មុខ និង មានឈាម ហូចេញពីខ្លួន នៅមុខសណ្ឋាគារ ដឹលីត។

ក្រោយពីការធ្វើកោសល្យវិច្ច័យ របស់ការិយាល័យនគរបាលបច្ចេកទេស និងគ្រូពេទ្យ អមសាលាដំបូងរាចធានីភ្នំពេញ ឃើញថា សពបាក់កដៃ ដើមដៃខាស្តាំ បែកក្បាល និងចេញនោម (ធ្វើតេស៍ទឹកនោពុំមានសារធាតុញៀនទេ) តាមការស្រាវជ្រាវ ។

ហើយបើតាមរយៈកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះបានដើរពីខាងក្រៅចូលទៅក្នុងសណ្ឋាគារ ឡើងតាមជណ្តើរយន្តទៅជាន់ទី១២ ដោយបានជាន់លើប្រអប់ភ្លើង ហើយបានលោតពីលើសណ្ឋាគារ មកក្រោមតែម្តង ដោយបានបន្សល់ទុកស្បែកជើងចំនួន០១គូ នៅកន្លែងកើតហេតុ (បញ្ជាក់ជនរងគ្រោះមិនស្នាក់ នៅក្នុងសណ្ឋាគារនោះទេ គឺដើរពីខាងក្រៅឡើងទៅលើសណ្ឋាគារលោតតែម្តង)។

បច្ចុប្បន្នសពកំពុងតម្កល់នៅវត្តស្ទឹងមានជ័យរង់ចាំបងប្អូនយកទៅធ្វើបុណ្យ។

សូមជម្រាបជូនថា ៖ ករណីមនុស្សធ្លាក់ពីលើសណ្ឋាគារ The Litz ស្លាប់នេះ បានកើតឡើងនៅពីមុខសណ្ឋាគារតែម្ដង នៅថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង ២២៖០៤នាទី នៅតាមបណ្ដោយផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ  ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post