អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ យុវជនប្រមឹកម្នាក់ ខឹង​ម្តាយមិនឲ្យ​ប្លង់​ដីយកទៅបញ្ចាំ យកលុយទិញម៉ូតូជិះ​ ដុតផ្ទះខ្លួនឯងចោល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣៖៣០នាទីរសៀល​ថ្ងៃទី ១១ខែ កញ្ញា ឆ្នាំ២០១៨ ម្សិលមិញ។

យុវជនប្រមឹក​ខាងលើនេះ ឈ្មោះ លឹង ឆើត អាយុ២៩ឆ្នាំ រស់នៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង មានឪពុកឈ្មោះ ព្រុំ សំណាង អាយុ៥៦ឆ្នាំ ម្តាយឈ្មោះ លឹង ហាន អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យ​ដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាកូនបានសុំប្លង់ដីម្តាយយកទៅបញ្ចាំគេ ដើម្បី​យកលុយទៅទិញម៉ូតូជិះ តែម្តាយនិងឪពុកមិនព្រមឲ្យ​ ពេលនោះរូបគេក៏ខឹងនិងម្តាយឪពុក ហើយ​ក៏យកស្លឹកត្នោត​ចំនួន៣ធាងដុតផ្ទះ បណ្តាលឲ្យ​ឆេះខ្ទេចគ្មានសល់ ខណៈដែលរូប​គេកំពុ​ងស្រវឹងស្រាជោកជាំ។ ផ្ទះដែលកូនប្រមឹកដុតឆេះអស់នោះមានទំហំ៥ × ៤ម៉ែត្រ ប្រក់ស្លឹកត្នោត​ ជញ្ជាំស្លឹក រនាបឫស្សី។

ក្រោយ​កើតហេតុ កូនប្រមឹកខាងលើ ត្រូវបានកម្លាំង​ប្រជាការពារឃាត់ខ្លួនប្រគល់ឲ្យ​សមត្ថកិច្ចដើ​ម្បីចាត់ការតាមនីតិវិធីច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor