header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៨  នៅតាមបណ្តោយផ្លូវជាតិលេខ ១ ចំណុចភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ ស្រុកស្វាយទាប មានករណីស្រ្តីមានវិបត្តិសតិមិនគ្រប់គិតខ្លី ប៉ងសម្លាប់ខ្លួន ២ លើកមកហើយ និងលើកនេះជាលើកទី ៣ បានបីកូនអាយុបីខែប៉ងរត់ចូលឡានដើម្បីសម្លាប់ខ្លួនដោយសារខឹងប្តីមកធ្វើកម្មករលីសែងឈីមិនមកផ្ទះខានមកផ្ទះរយៈពេលបីថ្ងៃ ។

ក្រោយពីបានទទួលព័ត៌មាននេះនៅរសៀលថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយ លោក សរ វណ្ណា នាយកសាខា ព្រមទាំងមន្ត្រីអនុសាខាស្រុក នាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនគ្រួសារងាយរងគ្រោះ ឈ្មោះ សូ មុំ  អាយុ ២៨ ឆ្នាំ និងប្តីឈ្មោះ យស់ កាន់ អាយុ ២៧ ឆ្នាំ ជាកម្មករលីសែងគ្រឿងសំណង់ បច្ចុប្បន្នរស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាបគ្មានផ្ទះផ្ទាល់ខ្លួន រស់នៅជាមួយម្តាយ ជាស្ត្រីម៉េម៉ាយកូនច្រើនមានជីវភាពខ្វះខាត ។ 

ក្នុងឱកាសនោះ លោក សរ វណ្ណា នាយកសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា មានមតិសាកសួរសុខទុក្ខ ផ្តាំផ្ញើ និងបានណែនាំកុំឲ្យគិតខ្លីទៀត ត្រូវខិតខំកសាងខ្លួន ប្រកបរបររកស៊ីបន្តទៀត នៅផ្ទះដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ អំណោយដែលបានផ្តល់ជូន មានអង្ករ ២ បាវ ៦០ គ.ក្រ ធុងទឹកជ័រ ១ កន្ទេលបត់មួយ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអីវ ៦ ដប កញ្ចប់ឃីត មាន (ភួយ មុង សារ៉ុង ក្រម៉ា) និងថវិកា ២០០,០០០ រៀលផងដែរ ។

ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post