រិទ្ធី

ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨ មានហេតុការណ៍​មួយបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម​ នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ ដោយសារបុរសម្នាក់ បានប្រទះឃើញសត្វក្រពើ ដ៏ធំមួយក្បាល ជាប់មងដែលខ្លួនបានដាក់រកត្រី​ ក្នុងស្ទឹងមេទឹក។ នេះ​បើតាម​ហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន។

បុរសដែលប្រទះឃើញក្រពើនោះឈ្មោះ មឿន​ មីន​ ភេទប្រុស​ បានថ្លែងឱ្យដឹងថា​ រូបគាត់បានទៅរាយមងរកត្រី​ នៅចំណុចកើតហេតុខាងលើ​ រួចក៏ទៅសម្រាកនៅផ្ទះបាត់​។ ពេលព្រឹកឡើង​ រូបគាត់ក៏ភ្ញាក់ពីដំណេក​ ទៅដោះមង​ ភ្លាមនោះ​ ក៏ប្រទះឃើញមងជាប់សត្វម៉្យាងដែលមានសភាពរើបម្រាស់ខ្លាំង​ ក៏លើកទាញឡើងប្រទះឃើញជាប់សត្វក្រពើដ៏ធំមួយក្បាល​ ទម្ងន់ប្រហែលជាង១០០គីឡូតែម្តង។

លោក មឿន​ មីន បានរាយការណ៍មកសមត្ថកិច្ច​ ឲ្យជួយអន្តរាគមន៍​ លើកក្រពើរមួយក្បាលនោះមក។ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លះដោយនិយាយថា ​ តាំងពីលោកប្រកបរបរដាក់មងរកត្រី​ នៅចំណុចស្ទឹងខាងលើ​ មិនដែលបានប្រទះឃើញសត្វក្រពើនោះឡើយ​ តែធ្លាប់តែឮតៗគ្នាថា​ ស្ទឹងមេទឹកមានធនធានជីវចម្រុះជាច្រើន​ រាប់ទាំងសត្វក្រពើរ​ ត្រី​ កន្ទាយ ផងដែរ។

របាយការណ៍របស់មន្ទីរព័ត៌មានខេត្តពោធិ៍សាត់បន្តថា៖ បច្ចុប្បន្ន​សត្វក្រពើនេះ​ ត្រូវបានដឹកយកមករក្សាទុក​ នៅទីបញ្ជាការវរការពារព្រំដែនគោកលេខ៨២៥​ រងចាំបញ្ជាពីថ្នាក់លើ។ ពុំទាន់មានការសន្និដ្ឋានឲ្យដឹងនៅឡើយទេថា​ សត្វក្រពើនេះ​ ជាសត្វក្រពើធម្មជាតិ​រស់នៅក្នុងស្ទឹងនោះ​ ឬក៏រួចមកពីណានោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor