header ads

Sponsor

រិទ្ធី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាន់ ដាយក្វាង (Tran Dai Quang) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាព នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

ឥស្សរៈជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមមានសម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្កីក្រសួងមហាផ្ទៃ លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតរំលែកទុក្ខទៅសមភាគីរៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក ដោយបានបង្ហាញនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះរមណភាពត្រាន់ ដាយក្វាង (Tran Dai Quang) ដែលជាការបាត់បង់ដ៏ធំធេងនូវថ្នាក់ដឹកនាំដែលបានបូជាអស់កម្លាំងកាយចិត្តដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនវៀតណាម និងទំនាក់ទំងជាភាតរៈរវាងវៀតណាម និងកម្ពុជា។

សេចក្តីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាវិលត្រឡប់មកកម្ពុជាវិញនៅពេលណានោះទេ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post