នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា មានការយករូបថតយុវតីម្នាក់ ដែលធ្វើអត្តឃាតខ្លួនឯង ភ្ជាប់សាច់រឿងជាមួយ ការប្រឡងធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអបរំ យុវជន និងកីឡា ស្នងការខេត្តសៀមរាប បានបដិសេធចោលទាំងស្រុងចំពោះ ការលើកយកហេតុផលនេះមកផ្សព្វផ្សាយ និងចែកចោទប្រកាន់គ្មានមូលដ្ឋាន។
ដើម្បីបញ្ចៀសការយលច្រឡំ នគរបាលព្រហ្មទណ្ឌក្រុងសៀមរាប យើងខ្ញុំសូមធ្វើការបញ្ជាក់ជូនមហាជនឱ្យបានដឹងថា យុវតីដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះចិត្រ ម៉ាឡា ភេទស្រី អាយុ១៥ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាត ចងករដោយក្រម៉ា នៅក្នុងបន្ទប់របស់ខ្លួន កាលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ មកម្លេះ នៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារមានបញ្ហានៅក្នុងគ្រួសារបន្តិចបន្តួច ហើយក៏សម្រេចចិត្តយកក្រមារចងករសម្លាប់ខ្លួនឯងដោយគ្មានក្រុមគ្រួសារណាម្នាក់ដឹងឡើយ។ នេះបើតាមការបញ្ជាក់របស់ ស្នងការខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុ រៀបរាប់ថា៖ លុះដល់ប្អូនប្រុសបង្កើត របស់ជនរងគ្រោះ ទៅហៅជនរងគ្រោះអោយចេញមកហូបបាយ តែជនរងគ្រោះមិនឆ្លើយ ដោយមានការសង្ស័យ ប្អូនប្រុសបង្កើតរូបនោះ ក៏បានរុញទ្វារហើយឃើញ បងស្រីរបស់ខ្លួន បានធ្វើអត្តឃាត ស្លាប់បាត់ទៅ ហើយប្អូនប្រុសជនរងគ្រោះក៏រត់មកស្រែក ហៅម្តាយឱ្យទៅមើលពេលទៅដល់ ម្តាយជនរងគ្រោះក៏ឃើញកូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយផងដែរ។
ការយកសាច់រឿងនេះ មកបង្ហាញជូនជាថ្មីម្តងទៀត ក៏ព្រោះតែប៉ុន្មានថ្ងៃមកនេះ ឃើញមានការយករូបថតសពយុវតីខាងលើ មកផ្សពផ្សាយ ដោយភ្ជាប់ សាច់រឿងជាមួយ ការប្រឡងធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអបរំ ដើម្បីបញ្ចៀសការយលច្រឡំតែប៉ុណ្ណោះ។
ចុងបញ្ចប់ នគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានបញ្ជាក់ថា ករណីនេះមិនមែនជាការធ្វើអត្តឃាត ដោយសារ តែលទ្ធផលប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៨ នេះ នោះឡើយ គឺជាសាច់រឿងផ្សេងពីគ្នា និងសូមជ្រាបជាព័ត៌មាន។