header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ទំនិញគេចពន្ធ ទំនិញខូចគុណភាព ត្រូវបានឈ្មួញតូចធំនាំចូលពីថៃតាម​ច្រកអន្តរជាតិប៉ោយប៉ែត យ៉ាងគគ្រឹកគគ្រែងរាល់​ថ្ងៃ​ បន្ទាប់ពី​​លោក សាន វិជ្ជាសារ៉ាវុធ ចូលកាន់តំណែងជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ជិត១ឆ្នាំមកនេះ។ ហើយទំនិញទាំងនោះ រួមមាន ៖ បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងទេស គ្រឿងផ្សំម្ហូប ពិសេសម្ហូបអាហារ ត្រូវបានគេដឹងថា គ្មានការត្រួតពិនិត្យគុណភាពពីមន្ត្រីជំនាញឡើយ គឺមានតែអ្នករាប់ក្បាលឡាន យកលុយតែប៉ុណ្ណោះ។

ប្រភពពី​មន្ត្រី​ និង​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា យូរៗទើបគេបញ្ចេញស្នាដៃផ្គាប់ចិត្តមេម្តង ឬមួយខែ ត្រូវធ្វើសកម្មភាពចុះតាមផ្សារ តាមទីប្រជុំជន ធ្វើជាពិនិត្យនេះ ពិនិត្យនោះ ហើយហៅអ្នកកាសែត​ថតផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត និងមេកើយ បានឃើញ ថា ពួកខ្លួនបានធ្វើសកម្មភាពទប់ស្កាត់ ឬក៏​យករូបភាពធ្វើរបាយការណ៍ជូនថ្នាំលើប្រចាំខែ។

ប្រភពខាងលើ បាន​បន្តថា ចំពោះការបង្ក្រាបទំនិញយកទៅដុតចោល និងការចុះពិនិត្យការលក់ទំនិញ ការផ្សព្វផ្សាយតាមផ្សារកន្លងមក គឺលោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យរូបនេះ ធ្វើឡើងដើម្បីបិទបាំងភាពពុករលួយរបស់ខ្លួន គៀបសង្ក​ត់ប្រជាពលរដ្ឋរកស៊ីតូចតាច បែរជាបើក​ដៃឲ្យឈ្មួញនាំចូលទំនិញគ្រប់ប្រភេទពីថៃ មកកម្ពុជាម៉ាសេរី តាមច្រកប៉ោយប៉ែត ទាំងគ្រឿងទេស បន្លែ ផ្លែឈើ ត្រីសាច់ ប្រហិត និងសាច់មាន់ខូចគុណភាពមួយមុខ​ៗរាប់សិនតោន គ្មានការត្រួតពិនិត្យឡើយ ព្រោះឈ្មួញដែលអាចរកស៊ីនៅទីនេះ ត្រូវ​បានលោកប្រធានសាខា តម្រូវឲ្យបង់លុយខែ និងបង់ក្បាលឡាន ក្នុង១ឡាន១០០បាត(ប្រាក់ថៃ)បើមិនបង់លុយ គឺរកស៊ីមិនសុខឡើយ។

ប្រភពដដែល បានបន្តទៀតថា លោក​ សាន វិជ្ជាសារ៉ាវុធ តែងតែយកអំណាចរបស់ខ្លួនជាមេសាខា យកឈ្មោះអ្នកធំនេះ អ្នកធំនោះយកប្រើ ដើម្បីជះឥទ្ធិផលជិះជាន់ដល់មន្ត្រីថ្នាក់ក្រោមឲ្យខ្លាច ឲ្យញញើត និងបង្ខំគេឯងឲ្យធ្វើការខុសជំនាញ មិនត្រឹមតែប៉ុណ្ណោះ គឺដឹកនាំបែបបក្ខពួកនិយម យកសាច់ញាតិ និងមនុស្សជំនិតរបស់ខ្លួនឲ្យធ្វើការងារកន្លែងខ្លាញ់ អ្នកមានតួនាទីភារកិច្ច បែរជាឲ្យទៅធ្វើការកន្លែងផ្សេង ផ្ទុយពីលិខិតប្រកាសរបស់ក្រសួងទៀតផង។

កន្លងមកសារព័ត៌មាន​ចំនួនបានផ្សាយពីភាពអាក្រក់​របស់​លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាកុងត្រូលខេត្តបន្ទាយមានជ័យជាញឹកញាប់ តែថ្នាក់លើសគ្មានចំណាត់ការឡើយ ពិសេសលោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកនៃអគ្គនាយដ្ឋានកាំកុងត្រូល មិនដឹង សាន វិជ្ជាសារ៉ាវុធ បង់ឲ្យ១ខែប៉ុន្មានពាន់ដុល្លារទេ ទើបប្រធានសាខារូបនេះប្រព្រឹត្តអំពើពុករលួយតាមអំពើរចិត្ត។

លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល មិនគួរព្រងើយកន្តើយ និងទង្វើរបស់លោក សាន វិជ្ជាសេរ៉ាវុធ ដែលកំពុ​ងប្រព្រឹត្តអំពើរពុករលួយមិនគិតពីសុខភាពរបស់ប្រជាពលរដ្ឋឱ្យតែបានប្រាក់ដាក់ហោប៉ៅ ចង់នរណាកើតអី ក៏មិនខ្វល់ដែរ។ ព្រោះលោក សាន វិជ្ជាសារ៉ាវុធ តែងតែនិយាយដាក់កូនចៅគ្រប់រូបថា ការយកលុយពីឈ្មួញ គឺគេយកមកដើម្បីដោះស្រាយអង្គភាព ចិញ្ចឹមថ្នាក់លើ និងជួយបក្ស។

ពាក់ពន្ធ័ការចោទប្រកាន់ខាងលើនេះ CAM POST មិនអាចសុំការបំភ្លឺពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុត្រូលខេត្តបន្ទាយមានជ័យបានទេ ព្រោះទូរសព្ទ័លោក​មិនអាចទាក់ទងបាន អង្គភាពសារព័ត៌មានយើង រង់ចាំបន្លឺដោយក្ដីរីករាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post