អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិវៀតណាម អូសនាមរកត្រីពេលយប់ បែរជាអូសបានសាកសពបុរសខ្មែរម្នាក់នៅក្នុងទន្លេ បង្កឲ្យ​មាន​ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្តាល ​សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពបុរសខាងលើ ឈ្មោះ សំអាត​ សុចិត្រា ភេទប្រុស អាយុ១៩​ឆ្នាំ អាសយដ្ឋានភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សពមានសភាពហើមធុំក្លិនស្អុយទៅហើយ។

ប្រភពព័ត៌មានពីស្ត្រីជនជាតិវៀតណាមម្នាក់ ឈ្មោះ ង្វៀង​ ធីណើ អាយុ២៦ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នាបួននាក់ ប្រុស៣នាក់ ស្រីម្នាក់ បានអូសនាមពីស្ពានព្រែកព្នៅមកទិសខាងជើង មកដល់កន្លែងកើតហេតុ រើសត្រី ស្រាប់តែបើកនាមមើលត្រី ក៏ឃើញសាកសពមនុស្ស បង្កការភ្ញាក់ផ្អើល រួចក៏បានរាយការណ៍ប្រាប់មេភូមិកណ្តាល និងបានអូសសពមកក្រោយវត្តព្រែកព្នៅ។

ប្រភពព័ត៌មានពីមេភូមិកណ្តាល បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះ លោកបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។ ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសលវិច័យរួចបញ្ជាក់ថា សពស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្ន​សពតម្កល់​នៅវត្តព្រែកព្នៅបណ្តោះអាសន្នរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor