header ads

Sponsor

រិទ្ធី

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ក្រាបនំកញ្ចប់ក្លែងក្លាយជាច្រើនពីក្រុមឈ្មួញនាំចូលពីប្រទេសវៀតណាម តាមច្រកព្រំដែន ក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ការបង្រ្កាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។ នំកញ្ចប់ក្លែងក្លាយទាំងនោះភាគច្រើននំសម្រាប់ក្មេងៗ មីកញ្ចប់ និងចាហួយទឹកជាដើម។

យោងតាមមន្រ្តី​នគរបាលខេត្តកណ្តាល បានប្រាប់ថា៖ មុនដំបូងកម្លាំងនគរបាលការិយាល័យប្រឆំាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយនគរបាលតាមព្រំដែន បានចាប់ឃាត់រថយន្តមួយគ្រឿង ដឹកនំយ៉ាងពេញព្រៀបពីវៀតណាមមកស្តុកនៅស្រុកកោះធំ។

បន្ទាប់ពីការសួរនាំរួចមក នគរបាលក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះទៅឆែកឆេរនៅទីតាំងស្តុកនំនោះ ឃើញថានំទាំងនោះក្លែងក្លាយ ដោយរកឃើញនំជាច្រើនផ្សេងទៀត និងបន្តចាប់រថយន្ត២គ្រឿងទៀត។

មន្រ្តីនគរបាលដដែលបញ្ជាក់ថា នំក្លែងក្លាយទាំងនេះពិតជាធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្មេងៗ រហូតអាចធ្វើឱ្យស្លាប់ទៀតផង។

ជាមួយគ្នានេះ នគរបាលជំនាញ បានអំពាវនាវដល់ក្រុមឈ្មួញទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការនាំចូលប្រភេទនំក្លែងក្លាយទាំងនេះ ព្រមទាំងព្រមានចាត់វិធានការតាមច្បាប់ចំពោះជនដែលនៅតែរឹងទទឹង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post