header ads

Sponsor

រិទ្ធី

លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់បក្ស CNRP កំពុងធ្វើដំណើរតាមយន្តហោះទៅសហរដ្ឋអាមេរិក ដើម្បីទៅជួបជុំគ្រួសារក៏ដូចព្យាបាលជំងឺផង។ ក្នុងអំឡុងពេលរង់ចាំប្តូរជើងហោះហើរទៅសហរដ្ឋអាមេរិក នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក មាជ សុវណ្ណារ៉ាបានឆ្លៀតពេលជួបសួរសុខទុក្ខបងប្អូនខ្មែរមួយចំនួននៅទីក្រុងអាន់សាន់ មុននឹងបន្តដំណើរទៅ ព្រលានយន្តហោះ អ៊ីនឆុន (Incheon)។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅទីក្រុងអាន់សាន់ លោក មាជ សុវណ្ណារ៉ា បាននិយាយថា៖ យើងធ្វើការងារទទួលបានលុយ ហើយផ្ញើទៅក្រុមគ្រួសារនៅប្រទេសកម្ពុជា ក៏បានអភិវឌ្ឍប្រទេសជាតិ រួមចំណែកកាន់បន្ថយភាពក្រីក្រ។លោក សុវណ្ណារ៉ា សង្កត់ធ្ងន់ថា រដ្ឋាភិបាលជាខ្ញុំកញ្ជះនយោបាយបម្រើប្រជាពលរដ្ឋ មិនមែនបានអំណាចហើយ ទៅចង្អុល វៃប្រជាពលរដ្ឋទេ។

ក្រៅពីជួបបងប្អូនខ្មែរ លោក មាជ សុវណ្ណារ៉ា ក៏បានឆ្លៀតចូលថ្វាយបង្គំបណ្ឌិតព្រះចៅអធិការវត្តគឹមចុងនៃប្រទេសកូរ៉េខាងត្បូង។

មុនហោះទៅកាន់ទឹកដីអាមេរិក លោក មាជ សុវណ្ណារ៉ា បានប្រាប់ថាសូមលាទឹកដីកំណើត កម្ពុជាជាទីស្រលាញ់នៃយើង មួយរយៈសិន ខ្ញុំសូមសន្យាថា និងវិលត្រឡប់មកវិញដើម្បីបន្តកិច្ចការនយោបាយ ដោយយកគោលការណ៍ប្រជាធិបតេយ្យ បម្រើផលប្រយោជន៍ជាតិ និងរាស្ត្រជាធំ។

សូមរំលឹកថា លោក មាជ សុវណ្ណារ៉ា បានសាងផ្នួស នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅវត្តដំណាក់ ក្នុងទឹកដីខេត្តសៀមរាប គោលដៅសាងផ្នួសរបស់លោកគឺ ដើម្បីបិណ្ឌបាត បញ្ចប់ហិង្សានយោបាយ បញ្ជ្រាបមេត្តាធម៌ ដោយបញ្ឈប់នូវវប្បធម៌គំរាម សម្លាប់-ចាប់ដាក់គុក និងរត់ចោលស្រុកជាដើម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post