header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្សឆន្ទៈខ្មែរ ដែលកើតចេញពីអតីតអ្នកគាំទ្រគណបក្សប្រឆាំង បានប្រកាសទទួលស្គាល់ការបើកសម័យប្រជុំពេញអង្គរដ្ឋសភាលើកដំបូង ក្រោមព្រះ​អធិបតីភាព ព្រះករុណាព្រះបាទបរមនាថនរោត្តម សីហមុនី។

យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរចេញផ្សាយនៅថ្ងៃទី៥ កញ្ញា នេះ​ថា គណបក្សឆន្ទៈខ្មែរ និងម្ចាស់ឆ្នោតជាមួយគណបក្សចូលរួមផ្សេងទៀត និងម្ចាស់ឆ្នោតរបស់ខ្លួន មិនមែនក្លែងក្លាយទេ ហើយគណបក្សប្រជាជនកម្ពុជា និងម្ចាស់ឆ្នោតរបស់គេ ក៏មិនមែនក្លែងក្លាយដែរ។ ហេតុនេះគណបក្សឆន្ទៈខ្មែរ មិនយល់ស្របចំពោះមតិរបស់គណបក្សនយោបាយ ក្រៅបញ្ជី និងមតិមជ្ឈដ្ឋានខាងក្រៅ ដែលបានហៅការបោះឆ្នោត និងលទ្ធផលថា ក្លែងក្លាយដោយហេតុផលផ្ទាល់ខ្លួននោះឡើយ។

គណបក្សឆន្ទៈខ្មែរសោកស្តាយ ដែលក្រុមនយោបាយបរាជ័យគ្រប់ជំហាន(បក្សប្រឆាំង) និងអន្តរជាតិនៅពីក្រោយឆាកបាយឡុកបាយឡ នៅតែបន្តស្រែកបំពងពីសាមគ្គីភាពក្លែងក្លាយ  ការទម្លាក់ការចោទប្រកាន់ និងការដោះលែងក្លែងក្លាយ ការបានអត្ត​សញ្ញាណឡើងវិញក្លែងក្លាយ ការប្រគល់អំណាចសងវិញក្លែងក្លាយ និងការបោះឆ្នោតឡើងដ៏រវើរវាយ គឺមានតែពួកទ័លច្រកអស់ផ្លូវក្នុងជីវិតទេ ដែលជឿងលើការទស្សន៍ទាយបែបនេះទៀតនោះ។

ការលើកឡើងរបស់គណបក្សឆន្ទៈខ្មែរនេះ ចង់សំដៅទៅកាន់ក្រុមលោក សម រង្ស៊ី ដែល កំពុងនៅក្រៅប្រទេសស្រែកថា ការបោះឆ្នោតនៅកម្ពុជា​ក្លែងក្លាយ និងការបង្កើតរាជរដ្ឋាភិបាលមិនស្របច្បាប់ ដោយគ្មានបក្សប្រឆាំងចូលរួមជាដើម។

យ៉ាងណាក្តីគណបក្សឆន្ទៈខ្មែរ បានគូសបញ្ជាក់ថា «ថ្ងៃនេះ គាំទ្រសម័យប្រជុំដំបូង ដែល ប្រកាសសុពលភាពកំណាងរាស្ត្រជាប់ឆ្នោត ចូលស្បថក្រោមព្រះរាជធិបតីរបស់ព្រះមហា ក្សត្រ ដើម្បីរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ ចាប់ដំណើរការជាផ្លូវការ និងស្របច្បាប់ បន្តគ្រប់គ្រង​ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្នុងស្ថេរភាព និងភាពសុខចម្រើន តាមគន្លងកិច្ច ព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាទៀតទាត់តទៅ»

គណបក្សឆន្ទៈខ្មែរ ក៏បានកើកឡើងថា ការចូលរួមក្នុងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាយន្តការក្រៅក្របខ័ណ្ឌសភា ដើម្បីជាប្រយោជន៍ផ្តួចផ្តើមគំនិតតាក់តែង និងតាមដានលើការរៀបចំច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល  ហើយផ្តល់អនុសាសន៍កែលម្អអំពីភាពអសកម្ម និងភាពមិនប្រក្រតីទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ  សំដៅលើកស្ទួយប្រសិទ្ធភាពការងាររបស់ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការ បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាមួយគ្នានោះដែរ គណបក្សឆន្ទៈខ្មែរ ក៏បានអបអរសាទចំពោះឥរិយាយបថ របស់អង្គការអន្តរជាតិ និងប្រទេសមួយចំនួន ដែលជាបន្តបន្ទាប់ទទួលស្គាល់ និងបន្តទំនាក់ទំនងសហប្រតិបត្តិការជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ មិនអាចរារាំង និងបង្វែរជំហានឆ្ពោះទៅមុខនូវសិទ្ធិជាម្ចាស់របស់ប្រជាពលរដ្ឋខ្មែរបានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post