header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត RA4 មួយគ្រឿងក្រឡាប់ផ្ងារជើងឡើងលើទាំង៤ នៅកណ្តាលផ្លូវ សង្ស័យអ្នកបើកមិនស្រួលខ្លួន(ងងឹតមុខ) បណ្ដាលឲ្យអ្នកបើកបររងរបួសស្រាល កាលពីវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរមិនស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា ភេទប្រុស អាយុជាង៦០ឆ្នាំ បើកបររថយន្តមួយគ្រឿង ម៉ាកRA4 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2T-3543។

អ្នកឃើញហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក RA4 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅបុកនៅបង្គោលភ្លើង ហើយក៏ក្រឡាប់ផ្ងារជើងតែម្តង ប៉ុន្តែសំណាងល្អអ្នកបើកបររងរបួសស្រាល ចំណែករថយន្តខូខាតយ៉ាងដំណំ។

ប្រភពពីលោកអ៊ុំម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ មានអាយុជាង៦០ឆ្នាំ ដែលជាអ្នកបើកបរបានឲ្យដឹងថា រូបគាត់បានបើករថយន្តមកពីផ្សារអូឡាំពិច មកពីទិញថ្នាំលេប ព្រោះគាត់មិនស្រួលខ្លួន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគាត់ងងឹតមុខធ្វើឲ្យរថយន្តគាត់ទៅបុកនិងបង្គោលភ្លើងក្រឡាប់តែម្តង។

ក្រោយកើតហេតុក៏មាននគរបាលចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់កន្លែងកើតហេតុ ហើយដោយសារតែរថយន្តខាងលើបុកនិងបង្គោលភ្លើងរដ្ឋ ទើបទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះវាស់វែងនិងស្ទួចរថយន្តបង្កខាងលើ ទៅរក្សារទុកនៅការិយាល័យនគរបាលជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post