header ads

Sponsor

រិទ្ធី

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឋានៈស្មើទេសរដ្ឋមន្រ្តីបាន​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់យោបល់ ក្នុងតួនាទី​លោក​ជា​ប្រធាន​ប្តូរ​វេន​ ដែលកិច្ចប្រជុំ​នេះបានរៀបចំ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅ​វិមាន​សន្តិភាព ដើម្បី​លើកឡើង​ពី​លទ្ធផល​ការងារ​ប្រចាំខែ​កញ្ញា ​របស់​ប្រតិភូ​គណបក្ស​នីមួយៗ​។

ជំនួប​ជា​លើក​ដំបូង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមា​ជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​មួយ​ចំនួន​បាន​ចុះ​បំពេញការងារ​រួច​ហើយ​នា​ពេល​កន្លង​មក​។

លោក ​ពេជ្រ ស្រស់ ប្រធាន​គណ​បក្ស​យុវជន​កម្ពុជា ឋានៈស្មើទេសរដ្ឋមន្រ្តី ដែល​មាន​សកម្មភាព​លេច​ធ្លោ​ជាង​គេ បាន​លើក​យក​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​ការ​អនុវត្ត​ការងារ​តាម​មូល​ដ្ឋាន​មួយ​ចំនួន របស់​មន្រ្តី​ថ្នាក់​ក្រោម​ជាតិ។

ជាមួយគ្នានេះ​ផងដែរ លោក ញឹក ប៊ុន ឆៃ​ បាន​គូសបញ្ជាក់ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន​នៅ​មិនទាន់​ដឹង​ពី​តួនាទី ភារកិច្ច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នៅឡើយ​ទេ បើទោះបីជា​ស្ថាប័ន​នេះ​ជា​ស្ថាប័ន​របស់​រដ្ឋ​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ​ក៏ដោយ​។​

យោងតាមលោក ឈឹម ​ផល​វរុណ អគ្គលេខាធិការ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​មានប្រសាសន៍ថា សមាជិក ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ បាន​រកឃើញថា​ករណី​ជម្លោះដីធ្លី​នៅ​តំបន់​មួយចំនួន​នៅ​ខេត្តកណ្តាល សៀមរាប និង​ខេត្ត​ព្រះសីហនុ​ជាដើម​។​

លោក​បាន​បញ្ជាក់ថា បន្ទាប់ពី​ប្រមូលបាន​ព័ត៌មាន និង​ទទួល​សូំ​ណូ​ម​ពរ​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នករងគ្រោះ​ដីធ្លី រួច ហើយ​នោះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នឹង​ផ្ញើ​របាយការណ៍​នេះ ជួន​បន្តទៅ​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។​

​អង្គប្រជុំ​បានសម្រេច​ថា​នឹង​ចេញ​អត្តសញាណប័ណ្ណ​សម្គាល់សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដោយ​ប្រើ​ត្រា​ទីស្តីការគណរដ្ឋមន្ត្រី​ដើម្បី​ប្រើប្រាស់​ទូទៅ​ជា​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ហើយ​បន្ត​ខិតខំ​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធ​នៅពេល​ចុះ​បំពេញ​បេសកម្ម ដូចជា​ការ​ជួន​ដំណឹង ពី​ពេល​ល​វេលា ទីកន្លែង​ដែល​ត្រូវ​ទៅ​បំពេញការងារ​ជាដើម​។​

​ជាគោលការណ៍​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ នឹង​បើក​កិច្ចប្រជុំ​ក្នុង​មួយខែ​ម្តង ពោលគឺ​នៅ​សប្តាហ៍​ទី​៤ នៃ​ខែ​នីមួយៗ​ដើម្បី​បូកសរុប ការងារ និង​ផ្តល់យោបល់​ទៅ​រាជរដ្ឋាភិបាល​ជុំវិញ​បញ្ហា​នានា​ដែល​ស្ថាប័ន​នេះ រកឃើញ​។​

សូមបញ្ជាក់ថា ​ប្រធាន​ប្រតិភូ​នៃ​គណបក្ស​នីមួយៗ (១៦បក្ស) មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ខណៈ​អនុប្រធាន​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post