
កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ជួយសង្គ្រោះស្រ្តីមានផ្ទៃពោះដើម្បីបញ្ជូនទៅមណ្ឌលសុខភាព។ យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុករបស់កងរាជអាវុធហត្ថ។
ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នេះកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានស្រុកបាន ដឹកនាំកម្លាំងជួយសង្គ្រោះស្រ្តីមានផ្ទៃពោះ បញ្ជូនទៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ដើម្បីសម្រាលកូន។

តាមការបញ្ជាក់របស់កងរាជអាវុធហត្ថបានឱ្យដឹងថា៖ ស្រី្តពពោះនោះមានឈ្មោះ រចំ ផា្លន អាយុ២៥ឆ្នាំ ជនជាតិច្រាយ ទីលំនៅបច្ចុប្បន្ន នៅភូមិតេនសូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
