Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៦យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីរូបគេឆក់កាបូបដៃ ពណ៌ខ្មៅរបស់​អធិការរងខណ្ឌមានជ័យ នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង១រសៀល។

ជនរងគ្រោះឈ្មោះ ម៉េង វិមានតារា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល (អធិការរងខណ្ឌមានជ័យ ) ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់ អាវុធខ្លីម៉ាកGLOCK១៩ពណ៌ខ្មៅលេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក ចំនួន០១ ដើម -បង់អាវុធខ្លីចំនួន ១គ្រាប់ មាន​១៥ គ្រាប់ -ទូរសព្ទ័ដៃម៉ាក Samsung GalaxyS9 ពណ៌ខ្មៅមួយគ្រឿង -ប័ណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ ២AC- ៨៧៩៨ -ប័ណ្ណបើកបរ១ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១ -កាតATM ចំនួន៤សន្លឹក -ប្រាក់រៀល៤លានរៀល និងប្រាក់ដុល្លារ២០ដុល្លារអាមេរិក។

ជនសង្ស័យ ដែល​ឃាត់ខ្លួនបានឈ្មោះ ម៉ន សំនៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបាន៖ អាវុធខ្លីម៉ាកGLOCK១៩ ពណ៌ខ្មៅ លេខAAMY៨៦០ផលិតនៅប្រទេសអាមេរិក១ ដើម បង់១ មាន​៤គ្រាប់ ជារបស់ជនរងគ្រោះ ឈ្មោះ ម៉េង វិមានតារា។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាន​កម្លាំង​ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor