header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ ជនសង្ស័យប្រុសស្រី២នាក់ បងប្អូន​ដែលនគរបាលកំណត់ថា ជាមុខសញ្ញា រកស៊ីជួញដូរមនុស្សទៅក្រៅប្រទេស ត្រូវបានចាប់ខ្លួន និងបញ្ជូនបន្តទៅឃុំខ្លួននៅពន្ឋនាគារ បន្ទាប់ពីបានបើកការស៊ើបអង្កេតបឋមពីនគរបាលប្រឆាំងការជួញដូរមនុស្ស ។

គរបាលប្រឆាំងការជួញដូរមនុស្សបានស្រាវជ្រាវរកឃើញថា ពួកគេទាំង២នាក់ ធ្លាប់បានធ្វើសកម្មភាពលក់ក្មួយស្រីបង្កើតឲ្យទៅបុរស ជនជាតិចិន នៅប្រទេសចិន កាលពី២ឆ្នាំមុន ។

នគរបាលជំនាញប្រឆាំងការជួញដូរ បានឲ្យដឹងថា ក្រោយការបើកការស៊ើបអង្កេតនិង នាំខ្លួនមកសាកសួរជនសង្ស័យប្រុស ស្រីទាំង២នាក់បងប្អូនបង្កើតត្រូវបានរកឃើញថា បាន ប្រព្រឹត្តបទល្មើសខុសច្បាប់ជួញដូរមនុស្សឆ្លងដែន និងបទក្លែងឯកសារ ហើយក៏ត្រូវបានតុលា ការឃុំខ្លួនពួកគេទាំង២នាក់នៅពន្ឋនាគារខេត្តនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post