header ads

Sponsor

រិទ្ធី

លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​អគ្គមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជានាយរងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន។​

មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស បានសម្ដែងនូវការអបអរសាទរ ជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងគ្រួសារ សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ម្យ៉ាងទៀត មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្សមានជំនឿយ៉ាងមុតមាំថា នាយឧត្តមសេនីយ៍ នឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងតួនាទីថ្មី ដើម្បីរួមចំណែកភារកិច្ចដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនខ្លាំងទៅមុខទៀត។

សូមរំលឹកថា លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង ត្រូវបានហាមមិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក និងត្រូវបានបង្កកលុយផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post