header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការ​ឃាត់ខ្លួន ក្រោយពីរូបគេលួច បើកលេងល្បែងស៊ីសង(កត់ឆ្នោតវៀតណាម)។ ការឃាត់ខ្លួននេះ​ធ្វើឡើង​កាលពីម៉ោង៣៖១០នាទីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ផ្ទះលេខ៣០៦ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ កែវ ចាន់នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៣០៦ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារៈរួមមាន ៖ ក្រដាសកត់ឆ្នោតមួយចំនួន, ម៉ាស៊ីនគិតលេខ១ , ប្រដាប់អុកលេខ១, ទូរសព្ទ័ដៃ១គ្រឿងម៉ាកហូវី , លុយរៀលចំនួន៣៣៥.០០០រៀល និងប្រាក់ដុល្លាចំនួន ៣២ដុល្លារ។

អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានឲ្យ​ដឹងថា មុនពេលឃាត់ខ្លួន​ កម្លាំងជំនាញទទួលបានព័ត៌មានថា នៅចំណុចកើតហេតុខាងលើ មានបើកលេងល្បែងស៊ីសង (កត់ឆ្នោតវៀតណាម) បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ យកធ្វើការសាកសួរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post