header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីអំពី តួនាទី ភារកិច្ចរបស់គណៈកម្មការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្តនិងក្រុងស្រុក ព្រមទាំងពិភាក្សាពីចំនុចសម្រាប់ការជ្រើសរើសបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល ឈានទៅធ្វើការវាយតម្លៃសម្រាប់ចូលរួមប្រលងប្រណាំងនៅថ្នាក់ជាតិ ។ 

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ភិន ឆាំ​ ឯកឧត្តម វ៉ា សារ៉េន សមាជិកក្រុមប្រឹក្សាខេត្ត លោក ប្រធានមន្ទីរមុងារសាធារណៈខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអនុប្រធានមន្ទីរបរិស្ថាន លោក លោកស្រី គណៈអភិបាល និងសមាជិកក្រុមប្រឹក្សាក្រុងស្រុក លោក ប្រធាន ការិយាល័យអប់រំ យុវជន និងកីឡា ក្រុងស្រុកទាំង៨ លោកនាយកវិទ្យាល័យទាំង១៩ ក្នុងខេត្តស្វាយរៀង លោកប្រធានស្រុកប្រតិបត្តិទាំង៤ ប្រធានមន្ទីរពេទ្យបង្អែកទាំង៥ និងមន្រ្តីពាក់ព័ន្ធនានាក្នុងខេត្ត ។ 

គណៈកម្មការនេះ នឹងធ្វើការពិនិត្យវាយតម្លៃលើកិច្ចប្រតិបត្តិការនៃការផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែកគ្រប់ថ្នាក់ មណ្ឌលសុខភាព និងវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សាមតេយ្យសិក្សា ទូទាំងខេត្ត(តាមដំណាក់កាល) ដើម្បីកំណត់ជ្រើសយកអង្គភាពណាដែលបានអនុវត្តការងារផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អជាងគេស្របតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ សម្រាប់ទទួលជ័យលាភីប្រចាំឆ្នាំ ក្នុងគោលនយោបាយបម្រើសេវាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលរងខេត្ត ក៏បានធ្វើបទបង្ហាញអំពី តួនាទី ភារកិច្ច លក្ខណៈវិច្ឆ័យ របស់គណៈកម្មការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ខេត្តស្វាយរៀងរយៈពេលពេញមួយថ្ងៃ(ព្រឹកវិស័យអប់រំ រសៀលវិស័យសុខាភិបាល) និងផ្ដាំផ្ញើដល់លោក លោកស្រី គណៈអភិបាល និងសមាជិកក្រុមប្រឹក្សា ក្រុងស្រុក លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងស្រុកទាំង៨ លោកប្រធានស្រុកប្រតិបត្តិទាំង៤ ប្រធានមន្ទីរពេទ្យបង្អែកទាំង៥ លោកនាយកវិទ្យាល័យទាំងអស់ ដែលមានការងារពាក់ព័ន្ធជាមួយការងារនេះ សូមខិតខំធ្វើការងារដោយយកចិត្តទុកដាក់ និងមានសាមគ្គីភាពគ្នាអោយបានល្អ ព្រោះជាកិច្ចការកំណែទម្រង់លើវិស័យអប់រំ និងវិស័យសុខាភិបាល តាមរយៈការប្រឡងប្រណាំងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ដល់ប្រជាពលរដ្ឋ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post