header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៨នេះ មានការភ្ញាក់ផ្អើលនៅតាមផ្លូវជាតិលេខ១ត្រង់ចំណុចដេប៉ូឈើមួយកន្លែងស្ថិតក្នុងភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយសាស្ត្រីម្នាក់បានតូចចិត្តព្រោះគ្មានលុយចិញ្ចឹមកូនស្រីដែលទើបនឹងកើតមានអាយុបាន៣ខែខណះដែលប្តីចេញទៅធ្វើកម្មករលីសែងនៅកន្លែងលក់ឈើនិងគ្រឿងសំណង់មួយហើយមិនព្រមមកផ្ទះយកលុយចិញ្ចឹមកូនដាច់ចិត្តពរកូនមកតាមប្តីយំបោកខ្លួនរត់ចូលរថយន្តនិងម៉ូតូគេប៉ងសម្លាប់ខ្លួនព្រោះតែខឹងប្តីមិនទៅផ្ទះ។

បើតាមស្ត្រីគិតខ្លីប៉ងសម្លាប់ខ្លួនខាងលើនេះបានអោយដឹងថារូប៖ គេមានឈ្មោះ សូ មុំ រស់នៅក្នុងគ្រួសារក្រីក្រមួយក្នុង ភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង ត្រូវបានម្តាយឪពុកបង្កើតបងប្អូនកាត់កាលចោលព្រោះតែស្រឡាញ់ប្តីដែលឪពុកម្តាយមិនពេញចិត្តហើយក៏សំរេចចិត្តរត់ទៅរៀបការខាងប្តីបានជាង១ឆ្នាំមកនេះជាប់ជាចំណងដៃកូនស្រីមួយដែលទើបតែមានអាយុ៣ខែខណះដែលប្តីចេញទៅធ្វើជាកម្មករលីសែងនៅក្នុងដេប៉ូឈើមួយកន្លែង ដើម្បីរកថវិការមកផ្គត់ផ្គង់ក្នុងគ្រួសារ តែក្តីសង្ឃឹមបានប្រែជារលាយសាបសូន្យដោយចាប់តាំងពីប្តីខ្លួនមកធ្វើការជាកម្មករនៅកន្លែងដេប៉ូឈើនេះមិនដែលទៅផ្ទះវិញទេហើយលុយកាក់ក៏មិនឃើញផ្ញើរអោយដែរធ្វើអោយជីវភាពក្នុងគ្រួសាររស់នៅក្នុងខ្ទមកំសត់សូម្បីតែភ្លើងក៏គ្មានប្រើផងផ្ទះងងឹតសូន្យសុងលឺតែសំឡេងកង្កែបចង្រិតយំពេលរាត្រីសុខចិត្តយំអោបកូនខ្ចីស្រណោះខ្លួនរត់តាមប្តីតែប្តីមិននៅជួបជុំ ជីវិតហាក់បីដូចអស់សង្ឃឹមចង់តែស្លាប់ដើម្បីផុតទុក្ខដ៏មហាសែនលំបាកមួយនេះ។

ស្រីមុំបានរៀបរាប់ទាំងទ្រហោយំទៀតថាៈប្តីខ្លួនមានឈ្មោះយស់កានអាយុ២៦ឆ្នាំជាអ្នកភូមិជាមួយគ្នាចាប់តាំងរៀបការជាមួយគ្នាបានជាងមួយឆ្នាំមកនេះពុំដែលវាយតប់នាងទេហើយកាលពីមិនទាន់មកធ្វើការកន្លែងលក់ឈើនេះគេមានមុខរបរដើរតាមឡានដឹកឥដ្ឋហើយបានមកផ្ទះជួបជុំប្រពន្ធកូនរាល់ថ្ងៃនិងបានលុយចូលផ្ទះខ្លះតែចាប់តាំងប្តីខ្លួនមានមិត្តភក្កិធ្វើការនៅដេប៉ូឈើនេះបានអូសទាញប្តីអោយមកធ្វើការមិនទៅផ្ទះវិញទេធ្វើអោយនាងកំព្រារងាររស់នៅតែពីនាក់ម្តាយកូនយ៉ាងវេទនាជាពុនពេក។

ពាក់ព័ន្ធនិងករណីនេះដែរបើតាមឈ្មោះយស់កានត្រូវជាប្តីរបស់នារីគិតខ្លីបានបញ្ជាក់ថាខ្លួនមិនបានរត់ចោលប្រពន្ធកូនទេដោយសារជីវភាពខ្វះខាតចេញពីផ្ទះមកធ្វើកម្មករលីសែងអោយគេនៅដេប៉ូឈើខាងលើនេះគ្រាន់តែមិនបានទៅផ្ទះព្រោះរវល់ទៅតាមរថយន្តដឹកឥវ៉ាន់មកវិញយប់មិនបានទៅផ្ទះវិញតែប៉ុណ្ណោះហើយក៏មិនបានលែងលះគ្នាដែរ។ដោយមានក្តីអាណិតមេត្តាមានសប្បុរសជនម្នាក់ឈ្មោះសុនសុខជាតិក៏ជូនថវិកាទៅស្ត្រីគិតខ្លីចំនួន២មុឺនរៀលផងដែរ។

ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកសាកសួរនិងធ្វើការអប់រំកុំអោយស្ត្រីគិតខ្លីនេះធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀតនិងត្រូវចេះស្រឡាញ់គ្រួសារជាពិសេសកូនដែលនៅតូចមិនដឹងអីហើយមករងគ្រោះដោយសារម្តាយគិតខ្លី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post